វិធានការគិតជ្រៅ ៥ ចំណុច "គិតជ្រៅ ចំណេញច្រើន"
ថ្ងៃ ពុធ ទី ៧ ខែ មិថុនា ឆ្នាំ ២០១៧ ម៉ោង ១២:២៨
វិធានការគិតជ្រៅ ៥ ចំណុច រួមមាន៖
១-កុំបន្ទាបបន្ថោកខ្លួនឯង៖
យកឈ្នះការមើលងាយខ្លួនឯង ផ្តោតតម្រង់ទៅលើគុណសម្បត្តិរបស់ខ្លួន អ្នកពូកែជាងអ្វីដែលអ្នកគិត
២-ប្រើភាសារបស់អ្នកគិតជ្រៅ៖
ប្រើភាសារីកចម្រើន រួសរាយរីករាយ សោមនស្ស ប្រើភាសាអ្នកឈ្នះ ផ្តល់ក្តីសង្ឃឹម កម្លាំងចិត្ត ក្តីសុខ... ជៀសវាងពាក្យដែលនាំឲ្យអពមង្គល ចុះចាញ់ និងទុក្ខព្រួយ
៣-សម្លឹងមើលទៅអនាគតឲ្យបានឆ្ងាយ៖
រកមើលថាតើមានអ្វីខ្លះ ដែលអាចទៅរួច? ហ្វឹកហាត់លើកកម្ពស់ដល់វត្ថុផ្សេងៗ អ្នកដទៃ និងខ្លួនឯង
៤-មើលកិច្ចការរបស់ខ្លួនឲ្យកាន់តែធំ៖
យកចិត្តទុកដាក់អំពីការងារ ដែលខ្លួនកំពុងធ្វើក្នុងពេលបច្ចុប្បន្ន។ ភាគច្រើននៃការឡើងតំណែង គឺអាស្រ័យលើចំណាប់អារម្មណ៍របស់អ្នកក្នុងការងារបច្ចុប្បន្ននេះឯង
៥-កុំឈឺក្បាលនឹងរឿងឥតប្រយោជន៍៖
យកចិត្តទុកដាក់ទៅលើគោលដៅធំៗ រឿងចាំបាច់ មុននឹងលូកដៃទៅខ្វល់ខ្វាយរឿងមិនសំខាន់... សូមសួរខ្លួនឯងថា "តើវាសំខាន់ណាស់ទៅឬ?"...???
ដើម្បីជួយឲ្យអ្នកជៀសផុតពីរឿងកំប៉ិកកំប៉ុកផ្សេងៗ ចូរហ្វឹកហាត់តាមវិធី ៣ យ៉ាង៖
១-ផ្តោតសំដៅទៅលើរឿងសំខាន់
២-សួរថា "តើវាពិតជាសំខាន់ណាស់ទៅឬ?"
៣-កុំបណ្តោយឲ្យនិយាយចាកប្រធាន
"ដើមឈើមួយដើមធំ មានទំហំធំជាងមួយឱបរបស់អ្នក កើតមកពីគ្រប់ពូជដ៏តូចល្អិតមួយគ្រាប់។ រីឯអគារខ្ពស់ ៩ជាន់ ផ្តើមកកើតឡើងពីឥដ្ឋមួយដុំ។ ការធ្វើដំណើររាប់ពាន់គីឡូម៉ែត្រ ចាប់ផ្តើមពីជំហានដំបូង"៕

Post a Comment