GuidePedia

0
​រាសី​ខ្ពស់ត្រដែត ។ នៅថ្ងៃនេះ​បើ​ខិតខំ​កិច្ចការងារ គឺ​តែង​ទទួលជោគជ័យ និង​ហុច​លទ្ធផល គ្រាន់​ជាទី​កក់​ក្តៅចិត្ត​។ ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​រវៀសរវៃ​ញាប់ដៃ​ញាប់ជើង​ហើយ​ត្រូវតែ​ចងចាំ ថា​អំឡុង​ពេលនេះ​ធ្វើ​ច្រើន នឹង​ទទួលបាន​ផល​ច្រើន​មកវិញ​ជាក់​ជាពុំខាន ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​មិន​ថា តាម​ផ្លូវគោក​ផ្លូវទឹក ឬ​ផ្លូវ អាកាស​ក្តី​តែង​អាច​រក​ផល​កម្រៃ​មកវិញ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ អ៊ីចឹង​ដែរ ។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ បើ​ចង់​ទំនាក់ទំនង​ស្នេហា​ដំបូង នា​ថ្ងៃនេះ​ជាការ​ល្អ គួរសម ៕
រាសី​ខ្ពស់ត្រដែត ។ នៅថ្ងៃនេះ ផ្តល់​ផល​ល្អ​សម្រាប់​ការប្រកប​កិច្ចការងារ​ពាក់ព័ន្ធ​នឹង ប្រាក់កាស ឬ​ចុះ​ប្រកប​កិច្ចការ​តូចធំ​អ្វីមួយ​ផង ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀប ដូច​បានជា “​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​” ព្រោះ​អាច​កម្ចាត់​រាល់​ឧបទ្រពចង្រៃ​ទាំ​ពួ​ង​ឱ្យ​វិនាស​ជា អហោសិកម្ម អស់ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ ពេញដៃពេញជើង​ទ្បើង​វិញ ។ ការធ្វើដំណើរ​ជិត​ ឆ្ងាយ​ជួប​សេចក្តីសុខ​ក្សេម ក្សាន្ត​ដូច​សព្វមួយដង ។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី មានការ​ជឿនលឿន​ទៅមុខ និង​កំពុងមាន​ភាពស្រស់​ស្រាយ ចំពោះ​គ្នា​ប្រពៃ ៕
រាសី​ល្អជា​មធ្យម ។ នៅថ្ងៃនេះ ដួង​រាសី​របស់លោក​អ្នកដំណើ​រការ​ទៅមុខ​សន្សឹមៗ​ជានិច្ច ហើយ បើទោះបី​ធ្វើ​អ្វី​ក៏​តែងមាន​ការរីកលូតលាស់​ជា​ជំហានៗ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ ។ ការធ្វើដំណើរ ទៅ​ពឹង​នរណាម្នាក់​លោកអ្នក​កុំ​រំពឹង ពេក ពីព្រោះថា​ក្តី​ខកបំណង​នោះ​ក៏មាន ខ្ពស់​ផងដែរ ។​ ​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ ក្រមុំ​មានការ​នឿយណាយ និង​មួហ្មង​ច្រើន​ដោយសារ ម្នាក់ៗ​ប្រកាន់​នូវ​ចិត្តខ្លាំង​រៀងៗ​ខ្លួន ៕
រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ​លោក អ្នកធ្វើ​អ្វី​តែង​ប្រទាំង​ប្រទើស និង​មានតែ បញ្ហា​ច្រើន​យាយី ។ ចំណែក​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​វិញ​ដោយសារ​ដួង រាសី​ដាំ​ក្បាល​ចុះ​ម្ល៉ោះហើយ​ការចេញ ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ គឺមាន​ការជួប​បញ្ហា លំបាក​ក្នុង​ការរក​ផល​ចំណូល​និង​កើតការ​រកាំរកូស​ច្រើន ថែមទៀត ។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី ត្រូវ​ចេះ​រក្សា​កិត្តិយស​កុំ​ភ្លើតភ្លើន​ខុស​របៀប​នាំ​ខូច អស់​កេរ្តិ៍ឈ្មោះ​វង្ស​ត្រកូល ៕
រាសី​ល្អជា​មធ្យម ។ នៅថ្ងៃនេះ ការប្រកប​ការងារ​មានការ​ជឿនលឿន​ទៅមុខ​យឺត​បន្តិច ហើយ​ក្រៅពីនេះ​ក៏ ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ថែមទៀត គប្បី​មានការ​ប្រយ័ត្នប្រយែង ។ ការ រស់នៅ​បើ​មាន​បញ្ហា​អ្វី​កើត​ទ្បើង​ពិសេស​ក្នុង​ក្រុមគ្រួសារ​លោកអ្នក​មិនត្រូវ​ដើរ​រាយរាប់​ប្រាប់​គេឯង ឱ្យ​បានដឹង​នោះទេ ពីព្រោះ​នាំ​គេ​មាក់ងាយ​នៅពេល​ក្រោយ​វិញ​ប៉ុណ្ណោះ ។ ក្នុងថ្ងៃនេះ​ដែរ ពុំ​ផ្តល់ ផល​ល្អ​ចំពោះ​ការ​រើ​ទីកន្លែង​លក់ដូរ​ឬ ទិញ​កន្លែង​លក់ដូរ​ប៉ុន្មាន​ទេ ។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប បញ្ហា​ខ្វាយខ្វល់ ព្រោះតែ​ការ​ប្រចែប្រច័ណ្ឌ​លុកលុយ​ច្រើន ៕
រាសី​ល្អជា​មធ្យម ។ នៅថ្ងៃនេះ ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​បើទោះបី​ធ្វើ​អ្វី ក៏​តែង​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់ ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ឃើញថា មិនមាន​អ្វី​ទាស់ខុស​ទេ គឺ​តែង​ផ្តល់​ការចម្រុងចម្រើន គួរសម ។ ការធ្វើ ដំណើរ​ទីជិត​ឆ្ងាយ​មិន​គប្បី​ប៉ះពាល់ គ្រឿង​ស្រវឹង​ឡើយ ព្រោះ​ពុំ​សូវ​មាន​សុវត្ថិភាព​ឡើយ​ពិសេស អ្នកបើកបរ​តែ ម្តង ។​ ​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ ក្រមុំ​មានការ​លូតលាស់ និង​កំពុងមាន ភាព​សុខដុម​ចំពោះ​គ្នា​ប្រពៃ ៕
រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ​ការ ប​កប​ការងារ​តែង​រាំងស្ទះ ហើយ​ពិសេស​ងាយ​ត្រូវ​ចៅហ្វាយ ស្តីបន្ទោស​ឱ្យ​ថែមទៀត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​ទោះ​លោកអ្នក​ប្រកប​ជំនួញ​ទីជិត​ឆ្ងាយ​គប្បី ត្រូវ​មានចិត្ត​ត្រជាក់​ហើយ​មិន ត្រូវយក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន ឡើយ​ព្រោះ​មានតែ​ផ្តល់​ផល​អាក្រក់ ជាង​ល្អជា​និច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត មិនសូវមាន​សុវត្ថិភាព​ទេ គប្បី​មានការ​បន្ថែម​ភាព​ប្រយ័ត្ន ប្រយែង​ឱ្យបាន​ច្រើន​។​ ​ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ មាន​ភាពមិន​ជឿនលឿន​ទៅមុខ​តែ​ងាយ​ថយក្រោយ​ពិសេស ការកើត​ជម្លោះ​វិវាទ ក៏​ងាយ​កើតមានឡើង​ណាស់​ផង ៕
​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ លោកអ្នក​ជួប​រឿងរ៉ាវ​រកាំរកូស​ក្នុង​កិច្ចការងារ​ច្រើន​ដូច្នេះ គួរ​ពង្រឹង​តួនាទី ការងារ​របស់​ខ្លួនឯង​ឱ្យបាន​ខ្លាំងក្លា​ឡើងវិញ​។ លោកអ្នក​ត្រូវ​រវៀស​រវៃដៃ ជើង​ទើប​កិច្ចការងារ​រីកលូតលាស់​ជាង នេះ​ទៅរួច ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ លោកអ្នក​ត្រូវ​រែក ពន់​ភាព​លំបាកលំបិន​មិនតិច​ដែរ​ទេ ព្រោះតែ​ចំណូល​តិច​ឯ​ការចំណាយ​វិញ គ្រប់​សារពើ ។ ​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ គប្បី​មានចិត្ត​ស្រាល​ផ្ទុក​កំហឹង​ក្នុង​ខ្លួន​នាំ​កើត​តែ​រឿងរ៉ាវ​ឥត មាន​ធូរស្បើយ

រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ ប្រសើរ​ទេ​ហើយ​ធ្វើ​អ្វី ក៏​តែង​ជួប​ភាពរអាក់រអួល​ច្រើន​ផង ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើទោះបី​លោកអ្នក​ចេញ ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​ទាស់ខុស​អ្វី​ឡើយ​ព្រោះថា ផ្លែផ្កា​ដែល​ទទួលបាន​ក៏មាន​ការរីកលូតលាស់ ជា​សន្សឹមៗ​គ្រាន់​បំពេញ​បំពង់​ដែរ ។ ​ ​រីឯ​បញ្ហា សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​ដើរហើរ ពាសវាល​កាល ឬ​ប្រព្រឹត្តិ​ស្នេហា​ភ្លើ​ត ភ្លើន​ប្រយ័ត្ន​ជួប​រឿង​ស៊យ​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​ស្រោចស្រង់​រួច ៕
​ រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ លោកអ្នក​អាច​កើត​រឿងរ៉ាវ​បន្តិចបន្តួច​យាយី ឬ​ទទួល​ស្តាប់ រឿងរ៉ាវ​មិនល្អ​ណាមួយ​ផង ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនសូវ ផ្តល់​ផល​ល្អ​ប៉ុន្មាន​ទេ​ព្រោះ តែ​ការរក​ផល​ចំណូល​តានតឹង​ហើយ ការចំណាយ​វិញ​នោះ មាន​គ្រប់​សារ ពើ​ដែល​សឹង​រក​ទប់ទល់​ពុំ​ឈ្នះ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​បញ្ហា​សុវត្ថិភាព​បន្តិច​ទើប​ប្រសើរ​។​ ​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន ដំណើរ​ប្រទាំង​ប្រទើស​ដែល​ងាយ​កើតរឿង​ជម្លោះ​វិវាទ​ចំពោះ គ្នា​តែ​ក៏​ងាយ​ផ្អែមល្ហែម​វិញ​ផង ៕
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ ឃើញ​ថាបើ​លោកអ្នក​ចង់​ប្រកប​កិច្ចការ​អ្វីមួយ​សំខាន់​តែង ផ្តល់​ផល​ល្អ​មក វិញ​គ្រាន់​ជាទី​កក់ក្តៅ​ផង ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅក្នុង​ថ្ងៃនេះ​ដែរ​មាន​ភាព​លំនឹង ល្អ​ហើយ​ទោះ​ជួញ ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ចូល​ហែៗ​គ្រាន់​សម្រាប់​ការចាយវាយ​អ៊ីចឹង​ដែរ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​ជួប ភាព​សុខដុម​ដូច​សព្វមួយដង​។​ ​ ​រីឯ​សេចក្តីស្នេហា​កំលោះ ក្រមុំ រមែង​មានការ​ថ្នាំងថ្នាក់​និង​ចាប់កំហុស​គ្នាច្រើន​បន្តិច ៕
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ ដួង​រាសី​របស់​លោកអ្នក​ជួប​លើ​កំណាត់ ផ្លូវ រដិបរដុប​ច្រើន​ម្ល៉ោះ ហើយ​បើ​ទោះ បី​ធ្វើ​អ្វីមួយ ក៏ដោយ​ត្រូវ​ប្រយ័ត្នប្រយែង ហើយ​មិនត្រូវ​ជឿ​ពាក្យអុជអាល​អ្នកដទៃ​ដែរ បើ​ពុំ​នោះទេ​រឿង ខ្លះ​តូចតាច សោះ​អាច​រីក​ក្លាយ​ជាធំ​ជាក់​ជាពុំខាន​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ការ រក​ផល​កម្រៃ មិនត្រូវ​លោភលន់​ឡើយ បើ​ពុំ​នោះទេ ប្រយ័ត្ន​បាន​បាត​ដៃទទេ​វិលត្រឡប់ មក​ផ្ទះ​វិញ​។​ការធ្វើដំណើរ ទីជិត​ឆ្ងាយ​ចូរ ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់ បោក​គេ​និង​គ្រោះ​មុត​របស់​ស្រួច ។​ ​ ​បញ្ហា​សេចក្តីស្នេហា​ប្រុស ស្រី កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើតរឿង​ពី​តូច​ទៅ​ធំ ឈានដល់​ការបែកបាក់ ៕

Post a Comment

 
Top