រថភ្លើងស្វ័យប្រវត្តិ (ART) ត្រូវបានបង្ហាញជាលើកដំបូងកាលពីសប្តាហ៍មុនក្នុងទីក្រុងជូចូវ ក្នុងខេត្តហ៊ូណាន។ ម៉ូតមធ្យោបាយដឹកជញ្ជូនសាធារណៈច្នៃប្រឌិតដ៏ទំនើបនេះមើលទៅដូចរថភ្លើង ប៉ុន្តែរត់លើផ្លូវនិមិ្មត (លើផ្លូវថ្នល់កៅស៊ូ) មិនមែនផ្លូវដែកទេ ដោយធ្វើឱ្យវាដូចរថយន្តក្រុងបើកស្វ័យប្រវត្តិដ៏វែងអន្លាយ។
ក្រុមហ៊ុន CRRC របស់ចិនបានចាប់ផ្តើមផលិតរថភ្លើង ART ក្នុងឆ្នាំ ២០១៣ សម្រាប់ជាមធ្យោបាយសម្រាលការកកស្ទះចរាចរណ៍ក្នុងបណ្តាទីក្រុងធំៗរបស់ចិន។ រថភ្លើងនេះត្រូវបានចាត់ទុកថាជម្រើសមានតម្លៃធូរថ្លៃជាងរថភ្លើងក្រោមដី ឬ រថភ្លើងលើថ្នល់ក្នុងទីក្រុង ខណៈជួយការពារបរិស្ថានផងដែរ។
រថភ្លើង ART ដើរដោយថាមពលថ្មនេះមានសមត្ថភាពដឹកអ្នកដំណើរ ៣០៧ នាក់ និង បើកបានល្បឿន ៧០ គីឡូម៉ែត្រក្នុងមួយម៉ោង។ សព្វថ្ងៃ ក្រុមហ៊ុន CRRC កំពុងធ្វើការងារលើការសាងសង់ផ្លូវនិម្មិត ៦,៥ គីឡូម៉ែត្រ និងសង្ឃឹមដាក់ឱ្យរថភ្លើងនេះដំណើរការនៅឆ្នាំក្រោយ៕

Post a Comment