GuidePedia

0

ថ្ងៃ អង្គារ ទី ៦ ខែ មិថុនា ឆ្នាំ ២០១៧ ម៉ោង ១៤:៤៦
 
នាវាមុជទឹក​ពិឃាត​អាមេរិក មួយគ្រឿង បានធ្វើ​ដំណើរ​មកដល់ កំពង់ផែ​ទីក្រុង​ប៊ូសាន (Busan) ដែល​នេះ​ជាការ​បង្ហាញ សាច់ដុំ​បន្ថែមទៀត របស់​ទីក្រុង​វ៉ាស៊ីនតោន ក្រោយ​មានការ​គំរាមកំហែង របស់​កូរ៉េខាងជើង​។ នេះ​បើតាម​ការចេញផ្សាយ របស់​សារព័ត៌មាន កូរ៉េខាងត្បូង Yonhap​។​

នាវាមុជទឹក USS Cheyennee ប្រើ​សំរាប់​ការវាយប្រហារ ដែលមាន​ទំងន់ ៦.៩០០ តោន និង​ដើរ​ដោយ​ថាមពល នុយក្លេអ៊ែរ បា​ម​មកដល់​កំពង់ផែ ប៊ូសាន ប្រទេស​កូរ៉េខាងត្បូង នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍​នេះ​។ នាវា​នេះ​មាន​មូលដ្ឋាន នៅ​កោះ Pearl Harbor របស់​រដ្ឋ Hawaii អាមេរិក​។​

​ការ​សំចត​នៅ​កំពុងផែ​ប៊ូសាន គឺមាន​គោលបំណង ឲ្យ​នាវិក​ទាំងអស់ បាន​សំរាក និង​ដាក់​បន្ថែម សំភារៈ​ផ្គត់ផ្គង់ ហើយ​នាវាមុជទឹក​ដ៍​មាន​អនុភាព​នេះ មិនមាន​គំរោង​ចូលរួម ធ្វើ​សមយុទ្ធ ជាមួយនឹង​កង​នាវា កូរ៉េខាងត្បូង​នោះទេ​។ នេះ​បើតាម​ការបញ្ជាក់ របស់​មន្ត្រី​អាមេរិក​។​

ការមកដល់​របស់​នា​វា​មុជទឹក ដែលមាន​ប្រវែង ១១០​ម៉ែត្រ និង​មាន​បំពាក់​មី​ស៊ី​ល ដែល​អាច​បាញ់ បាន​ចំងាយ ៣.១០០ គីឡូម៉ែត្រ ក្រោយពេល​មាន ភាព​តានតឹង នៅក្នុង​តំបន់ ដែល​បង្កឡើង ដោយ​ការបាញ់​សាកល្បង មី​ស៊ី​ល​ថ្មីៗ របស់​ទីក្រុង​ព្យុងយ៉ាង​ ​ហើយ​ការបន្ត​សាកល្បង​មី​ស៊ី​ល ឥតឈប់ឈរ របស់​កូរ៉េខាងជើង​នេះ បណ្តាល​ឲ្យ អង្គការសហប្រជាជាតិ បាន​បន្ថែម​ទ័​ណ្ឌ​កម្ម​ថ្មី​នេះ ប្រឆាំងនឹង​រដ្ឋ​ផ្តាច់ការ​នេះ​៕

Post a Comment

 
Top