សម្ដេចក្រុមព្រះ អរគុណពលរដ្ឋ ដែលបោះឆ្នោតជូន ហ្វ៊ុនស៊ិនប៉ិច ទោះគ្មានកៅអីមេឃុំ-សង្កាត់
ថ្ងៃ អង្គារ ទី ៦ ខែ មិថុនា ឆ្នាំ ២០១៧ ម៉ោង ១៥:០១
ភ្នំពេញ៖ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ អរគុណពលរដ្ឋដែលបានបោះឆ្នោតគាំទ្របក្ស បើទោះជាមិនទទួលបានកៅអីមេឃុំ ឬចៅសង្កាត់ក្តី។
នៅក្នុងលិខិតចំនួនពីរទំព័រ សម្ដេចក្រុមព្រះ បានរំឮកពីការអាក់ខានធ្វើនយោបាយអស់រយៈពេលជាង៥ឆ្នាំ និងការបែកបាក់ផ្ទៃក្នុងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច កាលពីអំឡុងឆ្នាំ២០០៦មក។ បើទោះជាគណបក្សរាជានិយមមានការបែកបាក់ក្តី ក៏នៅមានអ្នករាជានិយម អ្នកសីហនុនិយមមួយចំនួន បានបោះឆ្នោតជូនគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលដឹកនាំដោយព្រះអង្គម្ចាស់ រណឫទ្ធិ ។
លិខិតរបស់សម្ដេចក្រុមព្រះ មានសំណេរដូច្នេះថា៖« ចំពោះសំឡេងទាំងអស់នេះ ខ្ញុំ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ប្រកបដោយកតញូតាធម៌ដ៏ស្មោះអស់ពីដួងហឫទ័យ»។
បន្ថែមពីលើនេះ ព្រះអង្គម្ចាស់ រណឫទ្ធិ អំពាវនាវដល់អ្នករាជានិយម សីហនុនិយម អ្នកជាតិនិយម អ្នកប្រជាធិបតេយ្យសេរីនិយមទាំងអស់ ដែលនៅមានក្នុងកម្ពុជា បន្តការតស៊ូទាំងផ្លូវកាយ និងផ្លូវចិត្ត ដើម្បីដណ្ដើមនូវជ័យជម្នះ ក្នុងការបោះឆ្នោតសកលឆ្នាំ២០១៨ ខាងមុខនេះ។
នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះ គណបក្សហ្វ៊ុនស៊ិនប៉ិច ដាក់បេក្ខជនឈរឈ្មោះចំនួន ៨៦៦ ឃុំ សង្កាត់ នៅទូទាំងប្រទេស។
លោក ញ៉េប ប៊ុនជិន អនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ជាអ្នកប្រាប់សារព័ត៌មានថ្មីៗ នូវលទ្ធផលក្រៅផ្លូវការដែលបក្សលោកទទួលបានថា គណបក្សហ្វ៊ុនស៊ិនប៉ិចមិនទទួលជ័យជម្នះលើអាសនៈមេឃុំ និងចៅសង្កាត់ទេ។ យ៉ាងណា លោក ប៊ុនជិន បញ្ជាក់ថា ទោះបីមិនបានឈ្នះអាសនៈមេឃុំ ឬចៅសង្កាត់ គណបក្សនេះ ឈ្នះបានអាសនៈក្រុមប្រឹក្សាជិត ៣០ ដែរ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីឆ្នាំ ២០១២ គណបក្សរាជានិយមមួយនេះ ដែលពេលនោះដឹកនាំដោយលោក ញឹក ប៊ុនឆៃ ទទួលបានជ័យជម្នះអាសនៈមេឃុំចំនួន ១ និងអាសនៈក្រុមប្រឹក្សាចំនួន ១៥១ នៅទូទាំងប្រទេស។
ចំណែកគណបក្ស នរោត្តម រណឫទ្ធិ ដែលមានសម្តេចក្រុមព្រះជាប្រធាន នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ ២០១២ បក្សនេះមិនទទួលបានអាសនៈមេឃុំ និងចៅសង្កាត់នោះទេ ដោយទទួលបានអាសនៈក្រុមប្រឹក្សាចំនួន ៥២ ៕

Post a Comment