
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះ យីអ៊ុនរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដិបរដុប ច្រើនដូច្នេះទោះកាន់កិច្ចការអ្វីក៏ដោយតោងតែប្រយ័ត្ន ព្រោះក្រុមមនុស្សបាបមិត្តចាំតែមួលបង្កាច់ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះប៉ុណ្ណោះ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងរយៈពេលនេះមុននឹងចង់ ចុះទុនអ្វីមួយ ត្រូវចេះគិតគូរឱ្យបានច្បាស់លាស់សិន មុនអនុវត្តន៍ជាក្រោយទើបអាចទទួលផល សម្រេចល្អ។ សម្រាប់សុខភាពរបស់លោកអ្នកពុំសូវល្អទេចូរប្រយ័ត្នការធ្លាក់ខ្លួនឈឺដោយប្រការណាមួយ ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីងាយ មានជម្លោះវិវាទនិងពាក់មុខយក្សដាក់គ្នាណាស់ដែរ ៕
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះ លោកអ្នកអាចទទួលដំណឹងល្អឬមានបញ្ហាអ្វីមួយចូលមក ឱ្យសប្បាយចិត្តផង ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលាភដែលធ្លាប់តែបោលហួស ឬហោះរំលង ពេលនេះអាចឈោងចាប់បានខ្លះៗវិញហើយ ។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេល ទៅនិងត្រឡប់មកវិញ ។ សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះ ម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារឬរៀបអាពាហ៍ ពិពាហ៍តែងសម្រេចជោគជ័យដូចគាប់បំណង ៕
រាសីស្រុតចុះ ។ នៅថ្ងៃនេះ បញ្ហាតូចធំសម្រុកចូលមកយាយីមិនតិច ដែរទេម្ល៉ោះ ហើយលោកអ្នកត្រូវរក្សាភាពនឹងធឹងដោយធ្វើមិនដឹងមិនឮ ចំពោះរឿងរ៉ាវខ្លះទើបប្រសើរ ។ ការ រស់នៅក្នុងផ្ទះសម្បែងក៏ដូច្នេះដែរ គឺ ងាយទទួលរងប៉ះទង្គិចផងដូចនេះត្រូវចេះអត់ឱនឱ្យគ្នាទើបគ្មាន បញ្ហាចោទឡើង ។ អ្នកប្រកបរបររកស៊ីជួញដូរទាំង ការជួញទីជិតឆ្ងាយជួបការលំបាកក្នុង ការរកផលចំណូលហើយថែមទាំង មានការរំលោភបំពានពីអ្នកមានមុខ របរដូចគ្នាទៀតផង។ ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នពេលយប់ព្រលប់ក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ ។ រីឯបញ្ហាសេចក្តីស្នេហាប្រុស ស្រីងាយទាំងឆាប់ប្រកែប្រកាន់ និងតានតឹងសម្តីដាក់គ្នា ៕

រាសីល្អជាមធ្យម ។ នៅថ្ងៃនេះ លោកអ្នកទោះចាប់កាន់កិច្ចការងារអ្វីក៏ដោយមានការចម្រើន លូតលាស់និង ហុចផ្លែផ្កាដូចជាទីពេញចិត្តជានិច្ច ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនថា ទីឆ្ងាយជិតតែងទទួលជោគជ័យដោយកើបផលចំណេញត្រឡប់មកផ្ទះវិញគួរជាទីកក់ក្តៅ ។ ការធ្វើដំណើរ ឆ្ងាយជិតចូរកុំគប្បីបើកបរលឿនព្រោះ ពុំសូវមានសុវត្ថិភាពប៉ុន្មានទេ ប្រយ័ត្នឧប្បត្តិហេតុយាយី ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះ ក្រមុំមានការចម្រើនលូតលាស់និងបើចង់ទំនាក់ទំនង ស្នេហាថ្មីថ្មោងតែងសម្រេចជោគជ័យដូចជាទីពេញចិត្ត ៕
រាសីខ្ពស់ត្រដែត ។ នៅថ្ងៃនេះ បើលោកអ្នកធ្វើអ្វីតែងជឿនលឿនទៅមុខនិងសម្រេចជោគជ័យ មកវិញផង។ អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះ ដែរបើលោកអ្នកចង់ផ្លាស់ប្តូរមុខរបរថ្មីឬបើកធ្វើ ជំនួញតូចធំតែងផ្តល់ផលល្អៗមកវិញជានិច្ច ។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុម និងក្រុម មនុស្សស្វាគមន៍រាក់ទាក់ជានិច្ច ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះ ក្រមុំមានការស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃ ៕

រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដោយ សារដួងរាសីស្រុតចុះដូចនេះលោកអ្នកត្រូវរក្សាភាពនឹងធឹង ហើយមិនត្រូវធ្វើអ្វីតក់ក្រហល់ឡើយបើពុំនោះនឹងជះឥទ្ធិពលអាក្រក់មកវិញពុំខានឡើយ។ ការរស់នៅមាន ភាពប្រទាំងប្រទើសច្រើន ហើយពិសេសងាយកើតជម្លោះវិវាទជាមួយមនុស្សនៅក្បែរខ្លួនទៀតផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញ ដូរមានដំណើរថយក្រោយច្រើន ហើយពិសេសបើចង់បើកការធ្វើ ជំនួញតូចធំ តែងមិនសមដូចប្រកបឡើយគប្បីមានការប្រយ័ត្នប្រយែង ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះ ក្រមុំមុនសម្រេចចិត្តធ្វើអ្វីមួយគប្បីមានការប្រយ័ត្នប្រយែង ពីព្រោះងាយមានទំនាស់គ្នាណាស់ ៕
រាសីស្រុតចុះ។ នៅថ្ងៃនេះ បើ មានលេងហ៊ុនឬបណ្តាក់ទុនរយៈពេលវែងគប្បីមានការប្រយ័ត្ន ប្រយែងពី ព្រោះថា ងាយកើតបញ្ហាប្រឈមមុខជាមួយបញ្ហាមិនល្អកើតមានឡើងណាស់។ អ្នកប្រកបរបរ រកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលំនឹងល្អពោលគឺការរកផលចំណូល លោកអ្នកអាច បានគ្រាន់បំពេញក្រពះផង។ ការធ្វើដំណើរឆ្ងាយជិតជួបភាពប្រទាំងប្រទើសនិងបញ្ហាយាយីច្រើន។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះ ក្រមុំឬ ពោះម៉ាយ មេម៉ាយក្តីកុំគប្បីភ្លើតភ្លើនហួសព្រំដែន ប្រយ័ត្នរែកពុនទុក្ខសោកមកវិញ ហើយនាំមានវិបត្តិទៅគ្រាក្រោយ ៕
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះ ការបំពេញការងារលោកអ្នកមិនគប្បីជឿសម្តីអ្នកក្រៅ ពេកឡើយត្រូវចេះពិនិត្យសភាពការណ៍ឱ្យបានល្អពីព្រោះ នាំគេបោកប្រាស់ដោយប្រការណាមួយ។ សម្រាប់លោកអ្នកប្រកបរបររកស៊ីជួញដូរចូរប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កជម្លោះណាមួយនាំ ពិបាកក្នុងការដោះស្រាយ។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅ និងត្រឡប់មកវិញ ។ រីឯបញ្ហាស្នេហាប្រុសស្រីមាន ដំណើរថយក្រោយ និងពាក់មុខយក្សដាក់គ្នាច្រើន ៕ រាសីល្អជាមធ្យម។ ក្នុងអំឡុង ថ្ងៃនេះលោកអ្នកត្រូវរក្សាភាពនឹងធឹង ហើយធ្វើអ្វីក៏ដោយ មិនអាចធ្វេសប្រហែសបានទេ ពីព្រោះថាផលមិនល្អនោះក៏នៅចំពោះមុខច្រើនផង។ អ្នកប្រកបរបររកស៊ី ជួញដូរវិញបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។ ការធ្វើដំណើរឆ្ងាយ ជិតជួបភាពប្រទាំងប្រទើស និងមានរឿងរ៉ាវយាយីច្រើន ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រី កុំជ្រួលជ្រើមខុសបែបបទប្រយ័ត្ននាំក្តីទុក្ខលំបាកមកវិញ ៕
រាសីខ្ពស់ត្រដែត ។ នៅថ្ងៃនេះ ដួងរាសីឡើងខ្ពស់ ដូចនេះលោកអ្នកអាចសម្រុកការងារបាន ពេញទីហើយ ពីព្រោះផលល្អៗកំពុងរង់ចាំជានិច្ច។ ការប្រកបការងារសព្វបែបយ៉ាងបើទោះបីជួបការ លំបាកលំបិន និងត្រូវការពេលវេលាក្តីតែក៏អាចទទួលលទ្ធផលល្អៗជានិច្ច។ចំណែកអ្នកប្រកប របររកស៊ីជួញដូរ បើលោកអ្នកចង់បើករបររកស៊ីថ្មីឬផ្លាស់ទីកន្លែងរកស៊ីជួញដូរតែងផ្តល់ផលល្អៗមក វិញជានិច្ច ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះ ក្រមុំបើមានណាត់គូស្នេហាឬសាសង អ្វីមួយតែងមានភាព ផ្អែមល្ហែម និងស្រស់ស្រាយប្រពៃ ៕ រាសីល្អជាមធ្យម។ នៅថ្ងៃនេះ ទោះបីលោកអ្នកចង់ធ្វើអ្វីមួយក៏ដោយតែងជួបលើកំណាត់ ផ្លូវតានតឹងដោយមានសភាពពិបាករុលទៅមុខព្រោះជួបតែភាពប្រទាំងប្រទើសហើយក្រុមមនុស្សនៅជុំវិញ ខ្លួនទៀតសោតចាំតែឈ្នានីសនិងមើលបំណាំទៀតផង ។ សម្រាប់លោកអ្នកដែលប្រកបរបររកស៊ីជួញដូរ ការរកផលចំណេញជួបភាពតានតឹងណាស់ដែរដូច្នេះហើយកុំគប្បី រកបានដោយតឹងហើយប្រឹងចាយវាយ ដៃធំឱ្យសោះប្រយ័ត្នជួបវិបត្តិថវិកានៅ គ្រាខាងមុខ។ បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំ មានភាពផុយស្រួយជម្លោះវិវាទហើយក៏ងាយកើតការបែក បាក់ដែរ ៕

រាសីខ្ពស់ត្រដែត ។ នៅថ្ងៃ នេះការប្រកបការងារអ្វីឃើញថា តែងសម្រេចជោគជ័យ និងអាចទម្លុះទម្លាយចប់ចុងចប់ដើមថែមទៀត ។ លោកអ្នកអាចសម្រុកការងារតូចធំបានយ៉ាងពេញទីពីព្រោះឈានដល់ខែក្រោយនេះផលល្អៗនឹងចាំហុចឱ្យជានិច្ច។ ចំពោះលោកអ្នកដែលប្រកបរបររកស៊ីជួញដូរមិនថា ជួញទីជិតឆ្ងាយតែង ហុចផលកម្រៃគ្រាន់ហូរចូលតក់ៗសម្រាប់ចិញ្ចឹមឆ្នាំងបាយអ៊ីចឹងដែរ។ ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុម ទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីបើចង់រៀបចំ គ្រួសារជាពេលវេលាល្អ ប្រពៃណាស់ ៕




Post a Comment