GuidePedia

0
មូល​ហេតុ​ដែល​ធ្វើ​អោយ​អ្នក​បរាជ័យ​ច្រើន​ដង​ក្នុង​ជីវិត


វា​ជា​រឿង​ធម្មតា​ទេសំរាប់​មនុស្ស​ម្នាក់ជួប​រឿង​បរាជ័យ​ ប៉ុន្តែ​បើ​បរាជ័យច្រើន​ដង​ពេក​នោះគ្មាន​អ្នក​ណា​នឹង​បន្ទោស​ក្រៅ​ពីខ្លួន​យើង​នោះ​ទេ​ ហើយ​មនុស្ស​ភាគ​ច្រើន​មិន​បាន​យល់​ពី​មូល​ហេតុ​នោះទេ បែរ​ជាបន្ទោស​វា​សនា​ខ្លួន​ទៅ​វិញ។ ការ​យល់​ដឹង​មូល​ហេតុ​ទាំងនេះ អាច​ជួួ​យ​ដល់​ការ​អភិ​វឌ្ឍន៍របស់​អ្នក​៖​
១. អ្ន​ក​មិន​រៀនពីកំហុស​របស់​ខ្លួន
ការ​រី​កចំរើន​ទៅបាន​លុះ ត្រា​តែ​យើង​ផ្ទាល់​ហ៊ាន​ទទួល​យក​កំហុស​ខ្លួន ហើយ​អ្នក​ខ្លះមិនព្រម​ទទួល​យក​វា​ទេ បែរជា​បំភ្លេច​ចោល​ហើយ​ប្រព្រឹត្ត​វា​ដដែលៗ។
២. មិន​ចាប់​ផ្តើម​ពី​កំរិត​ខ្សោយ
អ្នកខ្លះ អាង​តែ​ខ្លួន​មាន​ចំណេះដឹង​ខ្ពស់​ បទពិសោធន៍ច្រើន​ មិន​ព្រម​ចាប់​ផ្តើម​ពី​ចំណុច​តូច​មុន​ទេ ចង់​ឈោង​ចាប់​យក​អាធំតែម្តង​នោះ  វា​ធ្វើ​អោយ​បាត់​មូល​ដ្ឋាន​គ្រឹះដ៏​សំខាន់​មួយ ដែល​ងាយ​នឹង​ធ្វើ​អោយ​ជាប់​ឧបសគ្គនា​ថ្ងៃ​មុខ។
៣. ធ្វើ​ការ​ដោយ​កំលាំ​ង​ជាជាង​ដោយ​បញ្ញា​
វា​ធ្វើ​អោយ​យើង​ងាយ​ចុះ ចាញ់​ដោយ​សារ​ការ​ប្រើ​កំលាំង​ប្រាណ​ច្រើន​ពេក​ធ្វើអោយ​ងាយហត់ តែ​បើប្រើ​បញ្ញា​ខ្លួណ​មក​ធ្វើ​ការ​វា​អាច​ជួយ​កាត់​បន្ថយ​​បាន​ខ្លះ ។​
៤.  មិនបានចាប់អារម្មណ៍ពីអ្វីដែលខ្លួនមិនចង់ធ្វើ
អ្នក​ខ្លះ​មិន​បាន​គិត​លើការងារ​ដែល​ខ្លួន​កំពុង​ធ្វើ​​ និង​អ្វីដែល​ខ្លួន​ចូល​ចិត្ត​ ព្រោះ​ការ​ធ្វើ​អ្វីដែល​ខ្លួន​ចូល​ចិត្ត​ងាយ​នឹង​នាំ​យើង​ទៅ​កាន់​ភាពជោគជ័យ​បាន​លឿន​។​
៥. ធ្វើ​អ្វីទាល់​តែ​ល្អ​ឥត​ខ្ចោះ 
ល្ម​ម​ៗ​មិន​ព្រម​ទទួល​យក​ទេ ទាល់​តែ​ល្អ​ឥត​ខ្ចោះប៉ុន្តែ​ត្រូវ​ចាំថាវា​ល្អ​ឥតខ្ចោះសំរាប់​អ្នក​ តែ​ប្រហែល​មិន​មែន​អ្នក​ផ្សេង​ទេ ហើយ​គ្មាន​អ្វី​ដែល​ល្អ​ឥត​ខ្ចោះ​ទេ។
៦.​ ភ្លេច​គោល​ដៅ​របស់ខ្លួន​
ព្រោះ​ឃើញ​គេ​ល្អ​ ជោគ​ជ័យ​ចង់​បាន​ដូច​គេ ដោយ​ភ្លេច​ថា​ខ្លួន​ធ្វើ​អ្វីបាន និង​ចង់​បាន​អ្វីព្រោះ​ការ​ជោគ​ជ័យ​គឺ​ចេញ ពីការ​ខំពីចិត្ត​និង​ប្រាណ​ដែល​ធ្វើ​អោយ​វា​ពិសេស​។​

Post a Comment

 
Top