កីឡាករ Messi និងឪពុក ចាញ់បណ្តឹងឧទ្ធរណ៍ជុំវិញការផ្តន្ទទោសជាប់គុក ២១ ខែ

ថ្ងៃ ព្រហស្បត្ត៏ ទី ២៥ ខែ ឧសភា ឆ្នាំ ២០១៧ ម៉ោង ១៣:១៥
លីអូនែល ម៉េសស៊ី (Lionel Messi) បានចាញ់បណ្តឹងឧទ្ធរណ៍ជំទាស់នឹងការផ្តន្ទាទោសជាប់ពន្ធនាគារ២១ខែជុំវិញការបន្លំប្រាក់ពន្ធ។
កីឡាករឆ្នើមរបស់ Barcelona រូបនេះត្រូវបានតុលាការផ្តន្ទាទោសកាលពីខែកក្កដាកាលពីឆ្នាំមុន ប៉ុន្តែបានសម្រេចចិត្តប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចនេះ រួមជាមួយឪពុក ឈ្មោះចច ដែលត្រូវបានផ្តន្ទាទោសដូចគ្នាផងដែរនោះ ពោលគឺជាប់គុក ២១ ខែ តែម៉េសស៊ីរងការផាកពិន័យ ២,២ លានដុល្លារ ហើយលោកចច រងការផាកពិន័យ ១,៩៥ លានដុល្លារ។
កាលពីថ្ងៃពុធទី២៤ឧសភា លោកចចត្រូវបានបន្ធូរបន្ថយទោសមកត្រឹម១៥ខែវិញ។ ទោះយ៉ាងណា ម៉េសស៊ី ឬឪពុកនឹងមិនអនុវត្តទោសនៅក្នុងពន្ធនាគារនោះទេ។ តាមច្បាប់អេស្ប៉ាញ ការផ្តន្ទាទោសក្រោមពីរឆ្នាំអាចព្យួរទោសបាន ប្រសិនបើជនជាប់ចោទមិនធ្លាប់មានប្រវត្តិប្រព្រឹត្តិបទល្មើសពីមុនមក។
ម៉េសស៊ី អាយុ ២៩ ឆ្នាំ និងឪពុកបានបន្លំពន្ធអេស្ប៉ាញប្រមាណ ៤,៦៧ ពីឆ្នាំ ២០០៧ ដល់ ២០០៩ ដោយប្រើបណ្តាញក្រុមហ៊ុនមិនធ្វើពាណិជ្ជកម្មជាច្រើន ដើម្បីបញ្ចៀសការបង់ពន្ធលើប្រាក់ចំណូលពីសិទ្ធិប្រើឈ្មោះរបស់ម៉េសស៊ី៕
Post a Comment