GuidePedia

0
តើ​នឹង​មាន​អ្វី​កើតឡើង​ទៅ​បើសិន​ជា​ឈប់​លេបថ្នាំ​លើស​សម្ពាធ​ឈាម​?


មាន​ថ្នាំ​មួយចំនួន​ត្រូវការ​ប្រើពេល​យូរ​ដើម្បី​ប្រើប្រាស់ ប៉ុន្តែ​មនុស្ស​ភាគច្រើន​បែរជា​មិន​គិត​អញ្ចឹង​ឡើយ​។ ឧទាហរណ៍ ក្នុង​ករណី​ជំងឺ​លើស​សម្ពាធ​ឈាម​ដែល​ត្រូវការ​លេបថ្នាំ​ជាប្រចាំ វា​គឺជា​រឿង​ធម្មតា​មួយ​ហាត់​ក្នុង​ការគ្រប់គ្រង និង​ព្យាបាល​ជំងឺ​។ តាមពិតទៅ ថ្នាំ​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម​ត្រូវបាន​ចេញ​ឲ្យ​អ្នកជំងឺ​ប្រើប្រាស់​ដោយ​មិនា​ការគិត និង​ពិចារណា​ច្រើនណាស់​។

​ចូរ​ចាំ​ថា លទ្ធផល​នៃ​ការ​វាស់​សម្ពាធ​ឈាម​អាច​ឡើង​ខ្ពស់​ដែរ​នៅ​ពេល​អ្នកជំងឺ​មាន​ភាព​ស្ត្រេ​ស ឬ​ភ័យខ្លាច​ក្នុង​ខ្លួន​ដូច្នេះ​វា​មិន​អាច​យកជាការ​បាន​ឡើយ​។យ៉ាងណាមិញ បើសិន​ជា​មូលហេតុ​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម​បង្កឡើង​ដោយ​ជំងឺ​ណាមួយ​ផ្សេងទៀត​ដូចជា បញ្ហា​នៅ​ក្រពេញ​ទី​រ៉ូ​អ៊ីត ការ​ធាត់​ជ្រុល ការ​ស្រមុក ឬ​គេង​បាត់​ដង្ហើម នោះ​ការព្យាបាល​លើ​មូលហេតុ​វិញ​ទោះ​ប​ជា​រឿង​ត្រឹមត្រូវ​។ ក្នុង​ករណី​បែប​នេះ ការប្រើ​ថ្នាំ​ដើម្បី​ព្យាបាល​គឺ​មួយ​ជីវិត​ហើយ​។

ជំងឺ​លើស​សម្ពាធ​ឈាម​មិន​មែន​គ្រាន់តែ​ជា​លទ្ធផល​នៃ​ការ​វាស់​សម្ពាធ​ឈាម​ទេ វា​ក៏​ជាការ​គិត​ទៅ​លើស​ន្ទ​ស្សន៍​កម្ពស់​ធៀប​នឹង​ទម្ងន់ និង​អ្វី​ផ្សេងៗ​ទៀត​ដែឬ​។ ដូច្នេះ នៅ​ពេល​គ្រូពេទ្យ​វាស់​សម្ពាធ​ឈាម និង​ដាក់​លទ្ធផល​លេខ​ខាងលើ ១៤០ ហើយ​វាស់​ចំនួន ៤​ដង្ហើយ​នោះ នៅតែ​ឃើញ​ដូចគ្នា​ដដែល ហើយ​លេខ​ខាងក្រោម​ឃើញ ៨០ ដូច្នេះ​អាច​បញ្ជាក់បាន​ថា សម្ពាធ​ឈាម​ធម្មតា​របស់​អ្នក​គឺ ១៤០/៩០ ហើយ​វា​ក៏​មិន​មាន​អ្វី​ដែល​ត្រូវ​ខ្វល់ខ្វាយ​ដែរ​។ ប៉ុន្តែ​បើសិន​ជា​លទ្ធផល​ឈាម​ឡើងដល់ ១៨០/១៣០ ហើយក៏​មិន​ចុះ​មក​ធម្មតា​វិញ​នោះ ការប្រើ​ថ្នាំ​ព្យាបាល​គឺជា​រឿង​ដែល​មិន​អាច​ចៀសផុត​ឡើយ​។

ដូច្នេះ​បើ​សិន​ជា​អ្នក​លទ្ធផល​សម្ពាធ​ឈាម​ចុះ​ពី ១៨០/១៣០ ទៅ ១១០/៩០ ហើយ​ឈប់​ប្រើ​ថ្នាំ​បន្តទៀត ជាពិសេស​នៅពេល​កំពុង​ប្រើ​ថ្នាំ Beta Blockers ទៀត​នោះ សម្ពាធ​ឈាម​អាច​នឹង​ឡើង​ខ្ពស់​លើស​ដើម​រហូត​ដល់ ២០០/១៨០ ដែល​ជា​អាការៈ​មួយ​ហៅថា ប្រតិកម្ម​លើស​សម្ពាធ​ឈាម​។ អាការៈ​បែបនេះ​គឺ​គ្រោះថ្នាក់​ខ្លាំង​ណាស់ ដែល​អាច​ងាយ​នឹង​ទៅ​ជា​ដាច់​សរសៃឈាម​ខួរក្បាល ឬ​ជំងឺ​គាំងបេះដូង​បាន​គ្រប់ពេល​។ ការប្រើ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ឡើងវិញ​គឺជា​រឿង​ល្អ​ទោះបីជា​អ្នក​ឈប់​ប្រើ​មួយរយៈ​ហើយ​ក៏​ដោយ​។ យ៉ាងណាមិញ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុននឹង​ចាប់ផ្តើម​ប្រើ​ថ្នាំ​ឡើងវិញ​ថា​តើ​អ្នក​ត្រូវ​ការកម្រិត​ប្រើប្រាស់​ដដែល ឬ​ខ្ពស់ជាង​មុន​។ ការឈប់​ប្រើ​ថ្នាំ​លើស​សម្ពាធ​ឈាម​ដោយ​គ្មាន​ការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អាច​នឹង​គម្រាម​គំហែង​ដល់​អាយុជីវិត​បាន​៕

Post a Comment

 
Top