GuidePedia

0
Rat
ថ្ងៃ ២ កើត ខែជេស្ឋ ព.ស.២៥៦១ ឆ្នាំរកា នព្វស័ក ត្រូវ​នឹង ថ្ងៃ សៅរ៏ ទី ២៧ ខែ ឧសភា ឆ្នាំ ២០១៧

 ​រាសី​ខ្ពស់ត្រដែត ។ នៅថ្ងៃនេះ​កិច្ចការងារ​តូចធំ​លោកអ្នក​អាច​សម្រុក​ពេញទី​បាន ហើយ​ពិសេស កិច្ចការ​សំខាន់ៗ ក៏​អាច​លើក​យកមក​ធ្វើ​ថ្ងៃនេះ បានដែរ ។ អ្នក​អាជីវករ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត ។ ​ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម និង​ស្រស់ស្រាយ ចំពោះ​គ្នា​ប្រពៃ​ណាស់ ៕

Rat
ថ្ងៃ ២ កើត ខែជេស្ឋ ព.ស.២៥៦១ ឆ្នាំរកា នព្វស័ក ត្រូវ​នឹង ថ្ងៃ សៅរ៏ ទី ២៧ ខែ ឧសភា ឆ្នាំ ២០១៧

 ​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ លោកអ្នក​ធ្វើ​អ្វី​ក៏​ជឿនលឿន​ទៅមុខ និង​ពិសេស​អាច​ទទួល ដំណឹង​ល្អ​ក្នុង​រឿង​អ្វីមួយ​ផង ។ ចំណែក​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ បើ​លោកអ្នក​ចង់​ផ្លាស់ ប្តូរ​មុខរបរ​ថ្មី ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប ភាព​សុខដុម​និង​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច ។​ ​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​បើ​ចង់​ចូលដល់​ចាស់ទុំ ក៏​តែង​ផ្តល់​ផល​ល្អ​ដែរ ៕ 


Rat
ថ្ងៃ ២ កើត ខែជេស្ឋ ព.ស.២៥៦១ ឆ្នាំរកា នព្វស័ក ត្រូវ​នឹង ថ្ងៃ សៅរ៏ ទី ២៧ ខែ ឧសភា ឆ្នាំ ២០១៧

​ រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ បើ លោកអ្នក​មិន​ប្រកបការងារ​ធំដុំ ឬ​សំខាន់​ក៏​មិន​ជះ​ផល លំបាក​ប៉ុន្មាន​នោះដែរ ។ ក្រៅពីនេះ​កិច្ចការងារ​ចូរ​ប្រយ័ត្ន​ចៅហ្វាយនាយ​ថា ស្តីបន្ទោស​ណាមួយ ឡើង​គប្បី​ប្រយ័ត្នប្រយែង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់ ប្រាក់​ច្រើន​ទ្បើ​យ ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ​ឯ​ការសង​មក វិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រកាប់ ប្រចាក់​គ្នា​ថែមទៀត ។​ ​ ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ គប្បី​មានការ​ត្រួត ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុង ជ្រោយ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង ៕ 

Rat
ថ្ងៃ ២ កើត ខែជេស្ឋ ព.ស.២៥៦១ ឆ្នាំរកា នព្វស័ក ត្រូវ​នឹង ថ្ងៃ សៅរ៏ ទី ២៧ ខែ ឧសភា ឆ្នាំ ២០១៧

​រាសី​ល្អជា​មធ្យម ។ នៅថ្ងៃនេះ បើ​លោកអ្នក​មានរឿង​រ៉ាវរ​កាំរ​កូ​ស​ច្រើន​ត្រូវ​ចេះ​រំងាប់​ចិត្ត ឱ្យ​ត្រជាក់​ហើយ មិនត្រូវ​តបត​ជាមួយ​ក្រុមមនុស្ស​បាបមិត្ត​ឡើយ​ពុំ​នោះទេ បញ្ហា​នឹង​រត់​ចូល​មិន ចេះ​ចប់​ឡើយ ។ ការប្រកប​ការងារ របស់លោក​អ្នក​មានកា​រ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ហើយ កំពុងមាន​ភាព​សុខដុម​គួរសម​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ផល​កម្រៃ​មាន ហូរ​ចូល​គ្រាន់​បំពេញ​បំពង់​អ៊ីចឹង​ដែរ​តែ​យ៉ាងណា​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ ជាមួយ​ក្រុមមនុស្ស​ក្បែរ​ខ្លួន​ឬ​ពី​ចម្ងាយ​ដោយ​ប្រការ​ណាមួយ​ផង ។​ ​ ​ចំណែក​សម្ព័ន្ធ​ស្នេហា​កំលោះ ក្រមុំ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ទេ ហើយ​ពិសេស ងាយ​កើត​ជម្លោះ​វិវាទ​ដោយសារ​ការមិន​សូវ​ចេះ​អត់ឱន​ឱ្យ​គ្នា ៕ 

Rat
ថ្ងៃ ២ កើត ខែជេស្ឋ ព.ស.២៥៦១ ឆ្នាំរកា នព្វស័ក ត្រូវ​នឹង ថ្ងៃ សៅរ៏ ទី ២៧ ខែ ឧសភា ឆ្នាំ ២០១៧

​ រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង និង​ចេះ​មើលមុខ ក្រោយ​ទើប​ពុំមាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំ រ​កូ​ស​ច្រើនតែ​ថ្ងៃ​បន្តិច​ពេល ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា អហោសិកម្ម​អស់ហើយ​លោកអ្នក​ប្រកប របរ​ពេញដៃពេញជើង​ឡើងវិញ ។ ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ មិនល្អ​ទេ គប្បី​ប្រយ័ត្នប្រយែង​។​ ​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន ការប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា ៕ 

Rat
ថ្ងៃ ២ កើត ខែជេស្ឋ ព.ស.២៥៦១ ឆ្នាំរកា នព្វស័ក ត្រូវ​នឹង ថ្ងៃ សៅរ៏ ទី ២៧ ខែ ឧសភា ឆ្នាំ ២០១៧

 ​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ដដែល​ទេ ហេតុនេះ​បើ​ចង់​ប្រកប​កិច្ចការងារ​តូចធំ​ឃើញថា មានការ​ជឿនលឿន​និង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់ ជាទី​កក់ក្តៅ​ជានិច្ច​។ ក្រៅពីនេះ​បើ​មាន​កិច្ចការ​អ្វី​សំខាន់​លោកអ្នក​គប្បី​ប្រញាប់​ធ្វើ​កុំ​រង់ចាំ​យូរ​ព្រោះ ថ្ងៃនេះ​ជា​ឱកាសល្អ​ក្នុងការ​បំពេញការងារ​ផង ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន ភាព​កាក់កប​គួរសម​ហើយ​កំពុងមាន ភាព​សុខដុម​ប្រពៃ​។ ​ ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ចង់ ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាសល្អ​បំផុត​និង​បើ​មាន​ជម្លោះ​វិវាទ​ជា ពេលវេលា​ល្អ​ក្នុង ការផ្សះផ្សា​ទៀតផង ៕

Rat
ថ្ងៃ ២ កើត ខែជេស្ឋ ព.ស.២៥៦១ ឆ្នាំរកា នព្វស័ក ត្រូវ​នឹង ថ្ងៃ សៅរ៏ ទី ២៧ ខែ ឧសភា ឆ្នាំ ២០១៧

រាសី​ស្រុតចុះ​។ ថ្ងៃនេះ​លោក អ្នក​ជួប​បញ្ហា​នឿយហត់​ពិសេស​រឿង រ៉ាវ​តូចធំ​តែង ចូល​យាយី​ច្រើន​ទៀតផង ។ ទោះបីយ៉ាងណា​លោកអ្នក អាចមាន​ជីវិត​គាប់ប្រសើរ​ជាង​មុន​បើសិន មានការ​ព្យាយាម​អត់ធ្មត់​ក្នុងការ​បំពេញការងារ ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ឱ្យ​ប្រយ័ត្ន ពាក្យសម្តី​បន្តិច ព្រោះ​ងាយ​ប៉ះទង្គិច​ជាមួយ​មនុស្ស​នៅ​ជុំវិញខ្លួន​បង្កើតជា​រឿងរ៉ាវ​តូចធំ​ណាស់ ។ ​រីឯ​បញ្ហា​សេចក្តី ស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់ កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈាន ដល់​ការបែកបាក់ ៕ 

Rat
ថ្ងៃ ២ កើត ខែជេស្ឋ ព.ស.២៥៦១ ឆ្នាំរកា នព្វស័ក ត្រូវ​នឹង ថ្ងៃ សៅរ៏ ទី ២៧ ខែ ឧសភា ឆ្នាំ ២០១៧

 ​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ ទាំង អារម្មណ៍​និង​គំនិត​ងាយ​គិត​ខុស​ណាស់​គប្បី​ប្រយ័ត្នប្រយែង ។ ការរស់នៅ លោកអ្នក​មិនត្រូវ​បង្កជម្លោះ​ជាមួយ​អ្នកដទៃ​ឡើយ ពីព្រោះ​អាច​ជះ​ផល​អាក្រក់​ណាមួយ មកវិញ នៅពេល​ក្រោយ​ដែលរ​កស្មាន​មិន​ដល់ ។ សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​កុំ​សម្លឹង​លាភ​ធំ ដុំ​ភ្លេច​លាភ​តូចតាច​ព្រោះ​ចំណូល​បែបនេះ សម្បូរ​ជាង​សព្វមួយដង ។​ ​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី មាន ភាពផុយស្រួយ ជម្លោះ​វិវាទ​ណាស់​គប្បី​មានការ​ប្រយ័ត្ន ប្រយែង​ពាក្យសម្តី​ឱ្យបាន​ខ្លាំងក្លា ៕ 

Rat
ថ្ងៃ ២ កើត ខែជេស្ឋ ព.ស.២៥៦១ ឆ្នាំរកា នព្វស័ក ត្រូវ​នឹង ថ្ងៃ សៅរ៏ ទី ២៧ ខែ ឧសភា ឆ្នាំ ២០១៧

​ រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ចេះ មើលមុខ​ក្រោយពី​ព្រោះថា ផល​អាក្រក់ នោះ​ងាយ​កើតឡើង​ជាង​សព្វមួយដង​។ លោកអ្នក​ទោះ​ធ្វើ​អ្វីៗ​ក៏ដោយ​ត្រូវ​ចេះ ប៉ាន់ប្រមាណ ហើយ​ពុំ​ត្រូវ​លោភលន់ ទេ​បើ​មិន​ដូច្នេះ នឹង​ជួប​រឿង​សោក​កា​ជាក់​ជាពុំខាន ។ សម្រាប់​បើជា​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន ហើយ​ផល​កម្រៃ​ទៀត សោត​ក៏​ហូរ​ចូល​ដោយ តានតឹង​ផង ។​ ​ ​សម្រាប់​បញ្ហា​ស្នេហា​កំលោះ ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី មានការ​ចាប់កំហុស​ព្រោះតែ​ភាព ចង់​ឈ្នះ​គ្នា​មាន​ច្រើន​នាពេលនេះ ៕


Rat
ថ្ងៃ ២ កើត ខែជេស្ឋ ព.ស.២៥៦១ ឆ្នាំរកា នព្វស័ក ត្រូវ​នឹង ថ្ងៃ សៅរ៏ ទី ២៧ ខែ ឧសភា ឆ្នាំ ២០១៧

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ ឬ​ចុះ​ប្រកប​កិច្ចការងារ​សំខាន់​អ្វីមួយ​ពីព្រោះថា ផល​តែង​ឆ្លើយតប​មកវិញ​គ្រាន់​កក់ក្តៅ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ អ្នកមាន​មុខរបរ​ដូច​គ្នា​ផង គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើត មាន​ឡើង​។​ ​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ ឬ​រៀប​អាពាហ៍ពិពាហ៍ ជា​ពេលវេលា​មួយ​ល្អ​ប្រពៃ​ណាស់ ៕ 

Rat
ថ្ងៃ ២ កើត ខែជេស្ឋ ព.ស.២៥៦១ ឆ្នាំរកា នព្វស័ក ត្រូវ​នឹង ថ្ងៃ សៅរ៏ ទី ២៧ ខែ ឧសភា ឆ្នាំ ២០១៧

​ ​រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ បើ​សម្រេចចិត្ត​អ្វីមួយ​ត្រូវ​ត្រិះរិះ​ពិ​ចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ពីព្រោះ ងាយ​កើ​តប​ញ្ហា​ត្រឡប់មកវិញ​ផង​។ ការរស់នៅ​ជួប​បញ្ហា​យាយី​ច្រើន​បន្តិច​គប្បីប្រយ័ត្នប្រយែង​។​ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​វិញ​ភាព ស៊យ​នៅតែ​តាម​ជាប់​ជា និច្ច​ដូច្នេះ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​បាត់​របស់ និង​គ្រោះ​ចាញ់បោក​គេ​។​ ការធ្វើដំណើរឆ្ងាយ​ជិត​មិនសូវ​ល្អ​ទេ គប្បី​មានការប្រយ័ត្នប្រយែង​។​ ​ ​ឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​អ្នក​ទី​បីចូលមក​ឡូកឡំ​នាំ​កើតការ​ប្រេះឆា ៕

Rat
ថ្ងៃ ២ កើត ខែជេស្ឋ ព.ស.២៥៦១ ឆ្នាំរកា នព្វស័ក ត្រូវ​នឹង ថ្ងៃ សៅរ៏ ទី ២៧ ខែ ឧសភា ឆ្នាំ ២០១៧

​ ​រាសី​ល្អជា​មធ្យម ។ នៅថ្ងៃនេះ ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា មាន​ភាព​សុខដុម​វិញ គួរសម​ដូចនេះ បើ ចង់​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូត លាស់​ជា​សន្សឹមៗ​ជានិច្ច ។ អ្នក​ប្រកបរ បរ​រកស៊ី​ជួញដូរ មិន​គប្បី​លូកដៃ​ចូលក្នុង ល្បែងស៊ីសង​ឡើយ ពីព្រោះ​នាំ​កើត​ឧ​ប ទ្រ​ព​ចង្រៃ​នាំ​ការលក់ដូរ​កាន់តែ​មិន​ដាច់ ថែមទៀត ។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែ​មការ ប្រុងប្រយ័ត្ន ។​ ​ ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ ក្រមុំ មាន​ភាពស្រស់​ស្រាយ​ព្រោះតែ ម្នាក់ៗ មានការ​យកចិត្តទុកដាក់​ចំពោះ គ្នា​គ្រាន់បើ​ជាង​មុន ៕ 

Post a Comment

 
Top