GuidePedia

0
ពីថ្ងៃ​ទី​២៨​ឧសភា​-៤​មិថុនា ភ្លៀង​អាចបន្ត​ធ្លាក់​រាយប៉ាយ ពិសេស​នៅ​តំបន់​មាត់សមុទ្រ​


​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា អាកាសធាតុ​ក្នុងប្រទេស​កម្ពុជា នៅ​តំបន់​មាត់សមុទ្រ តំបន់​ខ្ពង់រាប និង​តំបន់​ជួរ​ភ្នំ​ក្រវ៉ា​ញ ដោយ​ចាប់ពី​ថ្ងៃទី​២៨-៣១ ខែឧសភា អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​ច្រើន​។ ចាប់ពី​ថ្ងៃទី​១-៤ ខែមិថុនា អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាស​នៅ​ថ្ងៃទី​២៧ ខែឧសភា​នេះ​ថា តំបន់​វាលទំនាប អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​។​

​ក្រសួង​ធនធាន និង​ឧតុនិយម បានប្រកាស​អំពាវនាវ​សូម​ឲ្យ​ប្រជា​នេសាទ និង​អ្នកដំណើរ​តាម​សមុទ្រ​ទាំងអស់ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត ពិសេស​ចាប់ពី​ថ្ងៃទី​២៨-៣១ ខែឧសភា ឆ្នាំ​២០១៧៕​

Post a Comment

 
Top