កងទ័ពអាមេរិកបាញ់សាកល្បងមីស៊ីលប្រឆាំងមីស៊ីលឆ្លងទ្វីប

ថ្ងៃ សៅរ៏ ទី ២៧ ខែ ឧសភា ឆ្នាំ ២០១៧ ម៉ោង ១២:៥៥
មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃសុក្រទី២៦ ឧសភាថា កងទ័ពអាមេរិកនឹងព្យាយាមស្ទាក់ចាប់និងបំផ្លាញចោលមីស៊ីលឆ្លងទ្វីប (ICBM) ក្នុងការសាកល្បងប្រព័ន្ធការពារមីស៊ីលមួយ ដែលកើតឡើង ស្របពេលមានភាពតានតឹងខ្លាំងអំពីកម្មវិធីអាវុធរបស់កូរ៉េខាងជើង។
ការសាកល្បងនេះ គ្រោងធ្វើនៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ ហើយវាជាការសាល្បងលើកទីមួយ ដែលកងទ័ពអាមេរិក នឹងព្យាយាមបាញ់សាកកម្ទេច ប្រភទេមីស៊ីលឆ្លងទ្វីប ICBM ។ ការបាញ់សាកល្បងកាលពីពេលមុនៗរបស់កងទ័ពអាមេរិក គឺជាមីស៊ីល ប្រឆាំងមីស៊ីលឆ្លងទ្វីបចម្ងាយមធ្យម ដែលមានល្បឿនយឺត។ ក្រុមអ្នកជំនាញអាមេរិក នឹងបាញ់សាកល្បងមីស៊ីលប្រឆាំងមីស៊ីលឆ្លងទ្វីប ចេញពីមូលដ្ឋានកងទ័ពអាកាសវ៉ាន់ដេនបឺក (Vandenberg) នៅរដ្ឋកាលីហ្វ័រញ៉ា។
នៅឆ្នាំនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ និងខំប្រឹងប្រឹងអភិវឌ្ឍមីស៊ីលឆ្លងទ្វីប ដែលអាចបាញ់ដល់ទឹកដីអាមេរិក៕
Post a Comment