លោកហោ ណាំហុង ៖ប្រទេសជាតិមានសុខសន្តិភាពទើបមានការអភិវឌ្ឍន៍

ថ្ងៃ អាទិត្យ ទី ២៨ ខែ ឧសភា ឆ្នាំ ២០១៧ ម៉ោង ១១:៤៣
(កំពង់ចាម) ៖ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុងបានថ្លែងថាប្រទេសជាតិដែលមានសន្តិសភាពនិងពិសេសមានមានស្ថិរភាពនយោបាយទើបអាចធ្វើការអភិវឌ្ឍន៍និងមានការរីកចម្រើន ហេតុនេះប្រជាពលរដ្ឋគប្បីចូលរួមបោះឆ្នោតជូនគណៈបក្សប្រជាជនដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ការថ្លែងបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រីបែបនេះបានធ្វើឡើងនៅក្នុងពិធីជួបសំណេះ សំណាលនិងសម្ពោធផ្លូវបេតុងមួយខ្សែប្រវែង២៥៤ម៉ែត្រដែលជាអំណោយចំណងដៃផ្ទាល់របស់លោកនៅក្នុងភូមិពាមជីកងឃុំពាមជីកងស្រុកកងមាសខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃទី២៧ខែឧសភាកន្លងមក។
បញ្ជាក់ក្នុងពិធីនេះលោកឧបនាយករដ្ឋមន្ត្រីបានឱ្យដឹងថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន កម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍន៍នៅមូលដ្ឋាន ជាពិសេសការសាងសង់ផ្លូវ ស្ពាន អណ្តូងទឺកស្រះទឺកនិងប្រព័ន្ធធារាសាស្ត្រដើម្បីពលរដ្ឋអាចប្រកបរបរកសិកម្មនិងធ្វើស្រែបានយ៉ាងល្អប្រសើរ។ ក្រៅពីការអភិវឌ្ឍន៍នៅតាមមូលដ្ឋានហើយ រាជរដ្ឋាភិបាល ក៏បានប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរណ៍ និងដៃគូអភិវឌ្ឍន៍ដើម្បីបង្កើតការងារជូន ប្រជាពលរដ្ឋដែលជាបុព្វហេតុនៃការអភិឌ្ឍន៍ប្រទេសកម្ពុជា៕
Post a Comment