GuidePedia

0
គ​.​ជ​.​ប​រកឃើញថា ប្រជាពលរដ្ឋ​ជិត​៤០​ម៉ឺន​នាក់​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​ធ្វើជា​វត្ថុ​បញ្ចាំ ឬ​វត្ថុ​ធានា ដើម្បី​បាន​ប្រាក់កម្ចី ​


(​ភ្នំពេញ​) ៖ ក្នុងចំណោម​ប្រជាពលរដ្ឋ ដែលមាន​សិទ្ធិ​បោះឆ្នោត​ទាំងអស់ ក្រសួងមហាផ្ទៃ​និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប )​បាន​រកឃើញថា មាន​ប្រជាពលរដ្ឋ​ជិត​៤០​ម៉ឺន​នាក់ ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​របស់ខ្លួន ធ្វើជា​វត្ថុ​បញ្ចាំ ឬ​វត្ថុ​ធានា​ដើម្បី​​ទទួលបាន​ប្រាក់កម្ចី​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​គ​.​ជ​.​បលោក ហង្ស ពុ​ទ្ធា្​។​
​    ​
​លោក ហង្ស ពុទ្ធា បានបញ្ជាក់​ទៀតថា ក្នុងចំណោម​ប្រជាពលរដ្ឋ​ជិត​៤០​ម៉ឺន​នាក់ ដែលមាន​បញ្ហា​ពាក់ព័ន្ធ អត់​អត្តសញ្ញាណប័ណ្ណ​នោះ ត្រូវបាន​ដោះស្រាយ​រួច​ប្រមាណ​៥០%​ហើយ ដោយ​ពួកគាត់​បានធ្វើ ឯកសារ​បញ្ជាក់ អត្តសញ្ញាណ​បម្រើ​ឲ្យ​ការបោះឆ្នោត​ដើម្បី​មាន​សិទ្ធិ​បោះ​​ឆ្នោត​បាន ខណៈ​ប្រមាណ​៥០%​ស្មើនឹង​២០​ម៉ឺន​នាក់​ទៀត កំពុង​បន្ត​ដោះស្រាយ​។​
​    ​
​សូមជម្រាបថា កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៧ ប្រធាន គ​.​ជ​.​ប លោក ស៊ិ​ក ប៊ុន​ហុក បានចេញ​សេចក្តីអំពាវនាវ​ដល់​គ្រឹះស្ថាន​ធនា​​គារ និង​ហិរញ្ញវត្ថុ និង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ទាំងអស់ ត្រូវ​ឈប់​ទទួលយក អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ពី​ប្រជាពលរដ្ឋ​និង​ត្រូវ​​ប្រគល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ជូន​ប្រជាពលរដ្ឋ​វិញ​ដើម្បី​យកទៅ​ប្រើប្រាស់​នៅ​ថ្ងៃ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៤​។​
​    ​
​ជាមួយគ្នានេះដែរ នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៧ ធនាគារជាតិ​នៃ​កម្ពុជា បានចេញ​សេចក្តីជូនដំណឹង​មួយ​ដោយបាន​ធ្វើការ​ព្រមាន​​ថា នឹង​ដកហូត​អាជ្ញាប័ណ្ណ គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​ប្រតិបត្តិ​ករ​ឥណទាន​ណា​ដែល​មិន​គោរព​តាម​ការណែនាំ​ចំពោះ​ការហាម​ឃាត់​ទទួល យក​អត្តសញ្ញាណប័ណ្ណ ឬ​សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់នៅ សម្រាប់​ការធានា​លើ​ការផ្តល់​ឥណទាន​៕

Post a Comment

 
Top