ផ្ទុះគ្រាប់បែក កក្រើនៅក្បែរស្ថានទូតអាឡឺម៉ង ក្នុងទីក្រុងកាប៊ុល សំលាប់ជិត ១០០នាក់

ថ្ងៃ ពុធ ទី ៣១ ខែ ឧសភា ឆ្នាំ ២០១៧ ម៉ោង ១៤:៤៧
មនុស្សយ៉ាងហោចណាស់ ៨០នាក់បានស្លាប់ និងជាង ៣០០នាក់ផ្សេងទៀតរងរបួសនៅក្នុងហេតុការបំផ្ទុះគ្រាប់បែក ក្នុងរថយន្តមួយដ៍កក្រើកនៅក្បែរស្ថានទូតបរទេស ស្ថិតក្នុងរដ្ឋធានីកាប៊ុល (Kabul) ប្រទេសអាហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយរបស់ CNN នៅមុននេះបន្តិច។
ការផ្ទុះដ៏ខ្លាំងក្លានាព្រឹកថ្ងៃពុធនេះ កើតឡើងនៅក្បែរស្ថានទូតអាឡឺម៉ងកន្លែងដែលប្រជាជននិយាយថា មានមនុស្សស្លាប់ច្រើនជាងគេ។
រហូតមកដល់ពេលនេះ មិនទាន់មានក្រុមណាចេញមុខអះអាងអំពីការវាយប្រហារនេះឡើង ប៉ុន្តែនៅក្នុងការវាយប្រហារថ្មីៗគឺធ្វើឡើងដោយក្រុមតាលីបង់ និងពួករដ្ឋអ៊ីស្លាម IS។
គ្រាប់បែកក្នុងឡានបានផ្ទុះ នៅពេលមានមនុស្សម្នាមមាញឹកធ្វើដំណើរនៅក្នុងទីក្រុងកាប៊ុល។
មានអាគារសំខាន់ជាច្រើន រួមមានវិមានប្រធានាធិបតី និងស្ថានទូតបរទេសជាច្រើន ដូចជាស្ថានទូតអង់គ្លេសស្ថិតនៅក្នុងតំបន់ដែលគ្រាប់បែកផ្ទុះនោះ។
អ្នកនាំពាក្យប៉ូលីសប្រចាំទីក្រុងកាប៊ុល Basir Mujahid ថ្លែងប្រាប់ភ្នាក់ងារសារព៌តមាន Reuters ថា ការផ្ទុះដ៏កក្រើក បានកើតឡើងក្បែរស្ថានទូតអាឡឺម៉ង ហើយលោកបន្ថែមថា វាពិបាកក្នុងការនិយាយណាស់ថា តើការផ្ទុះនោះមានគោលដៅវាយប្រហារកន្លែងណាឲ្យពិតប្រាកដ។
ប្រភពសន្តិសុខរបស់អាឡឺម៉ងបាននិយាយថា ខ្លួនមិនទាន់បានដឹងច្បាស់នៅឡើយទេថាតើបុគ្គលិកប្រចាំស្ថានទូតអាឡឺម៉ងស្លាប់ ឬក៏របួសដែរឬអត់?។
ចំនែកមន្ត្រីបារាំងវិញនិយាយថា ស្ថានទូតរបស់ខ្លួនត្រូវបានបំផ្លាញ ប៉ុន្តែមិនទាន់មានសញ្ញាបញ្ជាក់ថា នឹងមានអ្នកស្លាប់ទេ ពេលនេះ៕


Post a Comment