GuidePedia

0
រដ្ឋមន្ត្រី​ការងារ អំពាវនាវ​ឲ្យ​សហគ្រាស​រោងចក្រ ជួយ​សម្រួល​ដល់ក​ម្មក​រ​និ​យោ​ជិ​កបាន​ទៅ​ចូលរួម​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ​


(​ភ្នំពេញ​) ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ដល់​ម្ចាស់​សហគ្រាស​រោងចក្រ​ត្រូវ​ជួយ​សម្រួល​ពេលវេលា​សមរម្យ និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​កម្មករ​និ​យោ​ជិ​ក​ដើម្បី​មាន​ពេលវេលា​គ្រប់គ្រាន់​បាន​ទៅ​បោះឆ្នោត​ជ្រើសរើស​​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែមិថុនា ខាងមុខនេះ​ឲ្យ​បាន​គ្រប់ៗ​គ្នា​។​
​ការអំពាវនាវ​របស់​លោក អ៊ិត សំហេង នេះ បាន​ធ្វើឡើង​នៅក្រោយ​ជំនួប​ពិភាក្សា​ការងារ ជាមួយ​វិទ្យាស្ថាន​C.D.R.I​កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែឧសភា និង​បន្ទាប់ពី​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​ហៅ​កាត់ គ​.​ជ​.​ប បានចេញ​សេចក្តីអំពាវនាវ​កាលពី​ថ្ងៃទី​២៤ ខែឧសភា​កន្លង​ទៅដោយ​ឲ្យ​សហគ្រាស​រោងចក្រ​ជួយ​សម្រួល​ដល់ក​ម្មករ​-​កម្មការិនី​បាន​ទៅ​បោះឆ្នោត​ឃុំ​-​សង្កាត់​។​
​លោក​រដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ដែល​នឹង​​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែមិថុនា ខាងមុខនេះ​ឲ្យ​បាន​គ្រប់ៗ​គ្នា ស្របតាម​ការអំពាវនាវ​របស់​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់ គ​.​ជ​.​ប ព្រោះនេះ​ជាការ​អនុវត្ត​សិទ្ធិ​របស់​បងប្អូន​។ លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ចំពោះ​គណបក្ស​ណា​ដែល​ពេញចិត្ត និង​គិតថា​អាចជួយ​សម្រួល​ដល់​ការងារ និង​ការរស់នៅ​កាន់តែ​ល្អប្រសើរ​តាម​សេចក្តីត្រូវការ និង​ចង់បាន​។​
ចំណែក​លោក កេ​ន លូ អ្នកនាំពាក្យ​សមាគម​រោងចក្រ​កាត់ដេរ បាន​ថ្លែងប្រាប់​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​មួយ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា នេះ​ថា សមាគម​រោងចក្រ​បានធ្វើ​ការណែនាំ​ទៅ​រោងចក្រ​ទាំងអស់ ធ្វើ​ទៅតាម​ការណែនាំ​រប​ស់ គ​.​ជ​.​ប រួចហើយ​។​
​រីឯ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា​ថា​ការកំណត់​ថ្ងៃ​​សម្រាប់​កម្មករ​បាន​ឈប់សម្រាក​ទៅ​បោះឆ្នោត​នោះ គ​.​ជ​.​ប មិនមាន​អំណាច ឬ​ដែន​សមត្ថកិច្ច​ណាមួយ​ក្នុង​ការបញ្ជា​ដល់​ម្ចាស់​សហគ្រាស​​រោងចក្រ​ឲ្យ​អនុវត្តតាម​នោះទេ​។​
​គួរ​បញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ​ខែមិថុនា ខាងមុខនេះ ដោយមាន​គណបក្សនយោបាយ​ចូលរួម​ប្រកួតប្រជែង​ចំនួន​១២ និង​មាន​អ្នកមាន​ចុះឈ្មោះ​បោះឆ្នោត​ជាង​៧​លាន ៨​សែន​នាក់​។​
​ជុំវិញ​ការឈប់​សម្រាក​ដើម្បី​ទៅ​ចូលរួម​បោះឆ្នោត​នេះ ជាទូទៅ​និយោជក​អនុញ្ញាតអោយ​ឈប់សម្រាក​មួយថ្ងៃ​ខណៈដែល​គណបក្សប្រឆាំង​ក៏ដូចជា​កម្មករនិយោជិត​ភាគច្រើន​ចង់បាន​ពីរ​ទៅ​បី​ថ្ងៃ ដោយសារ​ឈប់​មួយថ្ងៃ​មិនអាច​ធ្វើដំណើរ​ទៅ​បោះឆ្នោត​ហើយ​វិល​មក​ធ្វើការ​នៅ​ថ្ងៃ​បន្ទាប់​បានទេ ជាពិសេស​សំរាប់​អ្នក​នៅ​ខេត្ត​ឆ្ងាយៗ​៕

Post a Comment

 
Top