២៣នាក់ស្លាប់ដោយរន្ទះបាញ់ និងស្លាប់ដែលទាក់ទងនឹងភ្លៀងធ្លាក់ខ្លាំងនៅឥណ្ឌា

ថ្ងៃ ចន្ទ ទី ២៩ ខែ ឧសភា ឆ្នាំ ២០១៧ ម៉ោង ១៥:៥៨
ក្រុមមន្ត្រីបាននិយាយនៅថ្ងៃចន្ទទី២៩ខែឧសភាថា យ៉ាងហោចណាស់មានមនុស្ស ២៣នាក់បានស្លាប់ក្នុងឧបទ្ទវហេតុរន្ទះបាញ់និងស្លាប់ដែលទាក់ទងនឹងភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋប៊ីហា ភាគខាងកើតនៃប្រទេសឥណ្ឌា ក្នុងរយៈពេលមានភ្លៀងធ្លាក់ខ្លាំង២៤ម៉ោង។
ខណៈដែល ១៨នាក់បានស្លាប់ដោយរន្ទះបាញ់នៅទូទាំងសង្កាត់ក្រុងចំនួន៨ នោះ មនុស្សមួយចំនួនទៀតបានស្លាប់ដោយការរលំបាក់ជញ្ជាំងមួយ ដែលបង្កឡើងដោយខ្យល់ព្យុះនៅសង្កាត់ក្រុង West Champaran
ក្នុងរដ្ឋនេះ កាលពីថ្ងៃអាទិត្យ ។
ក្នុងរដ្ឋនេះ កាលពីថ្ងៃអាទិត្យ ។
រដ្ឋាភិបាលក្នុងរដ្ឋនេះ បានប្រកាសសងសំណងខូចខាតចំនួន៦.០០០ដុល្លារក្នុងមួយគ្រួសារដែលទទួលរងគ្រោះ៕
Post a Comment