GuidePedia

0

រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឃើញ ថា​ដួង​រាសី​ស្រុតចុះ​ដូចនេះ​លោកអ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង ហើយ​មិន​ត្រូវធ្វើ​អ្វី​តក់ក្រហល់​ឡើយ​បើ​ពុំនោះ​នឹង​ជះឥទ្ធិពល​អាក្រក់​មកវិញ​ពុំខាន​ឡើយ​។ ការរស់នៅ​មាន ភាព​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ជាមួយ​មនុស្ស​នៅក្បែរ​ខ្លួន​ទៀតផង ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​មានដំណើរ​ថយក្រោយ​ច្រើន​ហើយ​ពិសេស​បើ​ចង់​បើក​ការធ្វើ ជំនួញ​តូចធំ​តែង​មិន​សម​ដូច​ប្រកប​ឡើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង ។​ ​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ ក្រមុំ​មុន​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង ពីព្រោះ​ងាយ​មានទំនាស់​គ្នា​ណាស់ ៕
រាសី​ល្អជា​មធ្យម ។ នៅថ្ងៃនេះ លោកអ្នក​ទោះ​ចាប់​កាន់​កិច្ចការងារ​អ្វី​ក៏ដោយ​មានការ​ចម្រើន លូតលាស់ និង​ហុច​ផ្លែផ្កា​ដូចជា​ទី​ពេញចិត្ត​ជានិច្ច ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា ទី​ឆ្ងាយ​ជិត តែង​ទទួលជោគជ័យ​ដោយ​កើប​ផលចំណេញ​ត្រឡប់មកផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ ។ ការធ្វើដំណើរ​ឆ្ងាយ​ជិត ចូរ​កុំ​គប្បី​បើកបរ​លឿន​ព្រោះ​ពុំ​សូវ​មាន​សុវត្ថិភាព​ប៉ុន្មាន​ទេ ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី ។ ​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ ក្រមុំ​មានការ​ចម្រើន​លូតលាស់​និង​បើ​ចង់​ទំនាក់ទំនង ស្នេហា​ថ្មីថ្មោង​តែង​សម្រេច​ជោគជ័យ​ដូចជា​ទី​ពេញចិត្ត ៕
រាសីខ្ពស់ត្រដែត ។ នៅថ្ងៃនេះ ការប្រកបការងារអ្វីឃើញថាតែងសម្រេចជោគជ័យ និងអាចទម្លុះទម្លាយចប់ចុងចប់ដើមថែមទៀត ។ លោកអ្នកអាចសម្រុកការងារតូចធំបានយ៉ាងពេញ ទីពីព្រោះឈានដល់ខែក្រោយនេះ ផលល្អៗនឹងចាំហុចឱ្យជានិច្ច ។ ចំពោះលោកអ្នកដែលប្រកបរបរ រកស៊ីជួញដូរមិនថាជួញទីជិតឆ្ងាយតែងហុចផលកម្រៃគ្រាន់ហូរចូលតក់ៗសម្រាប់ចិញ្ចឹមឆ្នាំងបាយ អ៊ីចឹងដែរ។ ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅ និងត្រឡប់មកវិញ ។  រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬ ពោះម៉ាយមេម៉ាយក្តីបើចង់រៀបចំគ្រួសារជាពេលវេលាល្អ ប្រពៃណាស់ ៕
រាសី​ល្អជា​មធ្យម​។ ក្នុងអំឡុង​ថ្ងៃ នេះ​លោកអ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង ហើយ​ធ្វើ​អ្វី​ក៏ដោយ មិនអាច​ធ្វេសប្រហែស​បានទេ ពីព្រោះថា​ផល​មិនល្អ​នោះ​ក៏​នៅ​ចំពោះមុខ​ច្រើន​ផង ។ អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។ ការធ្វើដំណើរ​ឆ្ងាយ ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​មាន រឿងរ៉ាវ​យាយី​ច្រើន ។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស ស្រី​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​មកវិញ ៕
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​លោកអ្នក​អាច​សម្រុក​ការងារ​បាន​ពេញ ទី​ហើយពី​ព្រោះ ផល​ល្អៗ​កំពុង​រង់ចាំ​ជានិច្ច​។ ការប្រកប​ការងារ​ស​ព្វ​បែបយ៉ាង​បើទោះបី​ជួប​ការលំបាក លំបិន និង​ត្រូវការ​ពេលវេលា​ក្តី​តែ​ក៏​អាច​ទទួលលទ្ធផល​ល្អៗ​ជានិច្ច ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ បើ​លោកអ្នក​ចង់​បើក​របរ​រកស៊ី​ថ្មី ឬ​ផ្លាស់​ទីកន្លែង​រកស៊ី​ជួញដូរ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច ។​ ​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ ក្រមុំ​បើ​មាន​ណាត់​គូ​ស្នេហា​ឬ​សាសង​អ្វីមួយ​តែងមាន​ភាព ផ្អែមល្ហែម និង​ស្រស់ស្រាយ​ប្រពៃ ៕

រាសីស្រុតចុះ ។ នៅថ្ងៃនេះ បើ មានលេងហ៊ុនឬបណ្តាក់ទុនរយៈពេលវែងគប្បីមានការ ប្រយ័ត្នប្រយែង ពីព្រោះថា ងាយកើតបញ្ហាប្រឈមមុខជាមួយបញ្ហាមិនល្អកើតមានឡើងណាស់។ អ្នកប្រកបរបររកស៊ីជួញដូរ វិញការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលំនឹងល្អ ពោលគឺការរកផល ចំណូលលោកអ្នកអាចបានគ្រាន់បំពេញក្រពះផង ។ ការធ្វើដំណើរឆ្ងាយជិតជួបភាពប្រទាំងប្រទើស និងបញ្ហាយាយីច្រើន ។  រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះ ក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំគប្បីភ្លើតភ្លើនហួសព្រំដែន ប្រយ័ត្នរែកពុនទុក្ខសោកមកវិញហើយនាំមានវិបត្តិទៅគ្រាក្រោយ ៕
រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ យីអ៊ុន​របស់លោក​អ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន ដូច្នេះ​ទោះ កាន់​កិច្ចការ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្ន ព្រោះ​ក្រុមមនុស្ស​បាបមិត្ត​ចាំតែ​មួលបង្កាច់ ដើម្បី​បង្ខូច កេរ្តិ៍ឈ្មោះ​ប៉ុណ្ណោះ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ក្នុង​រយៈ​ពេលនេះ​មុននឹង​ចង់​ចុះ​ទុន​អ្វី មួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​មុន​អនុវត្តន៍​ជា​ក្រោយ​ទើប​អាច​ទទួលផល​សម្រេច​ល្អ ។ សម្រាប់​សុខភាព របស់​លោកអ្នក​ពុំសូវល្អ​ទេ​ចូរ​ប្រយ័ត្ន​ការធ្លាក់​ខ្លួន​ឈឺ​ដោយ​ប្រការ​ណាមួយ​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ងាយ​មាន ជម្លោះ​វិវាទ និង​ពាក់មុខយក្ស​ដាក់គ្នា​ណាស់ដែរ ៕
រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ បញ្ហា​តូចធំ​សម្រុក​ចូលមក​យាយី​មិនតិច​ដែរ​ទេ​ម្ល៉ោះហើយ លោកអ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង​ដោយ​ធ្វើ​មិនដឹងមិនឮ ចំពោះ​រឿងរ៉ាវ​ខ្លះ​ទើប​ប្រសើរ​។ ការរស់នៅ​ក្នុងផ្ទះ សម្បែង​ក៏​ដូច្នេះ​ដែរ​គឺ ងាយ​ទទួលរង​ប៉ះទង្គិច​ផង​ដូចនេះ​ត្រូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​គ្មាន​បញ្ហា​ចោទ ឡើង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​ហើយ ថែមទាំង​មានការ​រំលោភបំពាន​ពី​អ្នកមាន​មុខរបរ​ដូច​គ្នា​ទៀតផង​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ ចូរ​ប្រយ័ត្ន​ពេលយប់​ព្រលប់​ក្រុមមនុស្ស​បៀតបៀន យាយី​ដោយ​ប្រការ​ណាមួយ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី ងាយ​ទាំង​ឆាប់​ប្រកែប្រកាន់ និង​តានតឹង​សម្តី​ដាក់គ្នា ៕
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះ បើលោកអ្នកធ្វើអ្វីតែងជឿនលឿនទៅមុខ និងសម្រេចជោគជ័យ មកវិញផង។ អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះបើលោកអ្នកចង់ផ្លាស់ប្តូរមុខរបរថ្មី ឬបើកធ្វើជំនួញតូច ធំតែងផ្តល់ផលល្អៗមកវិញជានិច្ច។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុម និងក្រុមមនុស្ស ស្វាគមន៍រាក់ទាក់ជានិច្ច ។  រីឯបញ្ហាសេចក្តីស្នេហាកំលោះ ក្រមុំមានការស្រស់ស្រាយ និងផ្អែមល្ហែមប្រពៃ ៕
រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ ការបំពេញ​ការងារ​លោក​អ្នក​មិន​គប្បី​ជឿ​សម្តី​អ្នក​ក្រៅ​ពេក ឡើយ ត្រូវ​ចេះ​ពិនិត្យ​សភាពការណ៍​ឱ្យបាន​ល្អ ពីព្រោះ​នាំ​គេ​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។ សម្រាប់ លោកអ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្កជម្លោះ​ណាមួយ​នាំ​ពិបាក​ក្នុងការ ដោះស្រាយ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ និង​ត្រឡប់មកវិញ​។​ ​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន ដំណើរ​ថយក្រោយ និង​ពាក់មុខយក្ស​ដាក់គ្នា​ច្រើន ៕
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឬ​មាន​បញ្ហា​អ្វីមួយ​ចូលមក ឱ្យ​សប្បាយចិត្ត​ផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង ពេលនេះ អាច​ឈោង​ចាប់បាន​ខ្លះៗ​វិញ​ហើយ ។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ និង​ត្រឡប់មកវិញ​។​ ​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ ឬ ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​រៀប​អា​ពា​ហ៍ ពិពាហ៍​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង ៕

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ ទោះបី​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​ក៏ដោយ​តែង​ជួប​លើ​កំណាត់ ផ្លូវ​តានតឹង​ដោយមាន​សភាព​ពិបាក​រុលទៅមុខ​ព្រោះ​ជួប តែ​ភាព​ប្រទាំង​ប្រទើស ហើយ​ក្រុមមនុស្ស​នៅ ជុំវិញខ្លួន​ទៀតសោត​ចាំតែ​ឈ្នានីស និង​មើលបំណាំ​ទៀតផង​។ សម្រាប់​លោកអ្នក​ដែល​ប្រកប​របរ​រក ស៊ី​ជួញដូរ​ការរក​ផលចំណេញ​ជួប​ភាព​តានតឹង​ណាស់ដែរ ដូច្នេះហើយ​កុំ​គប្បី​រកបាន​ដោយ​តឹង​ហើយ ប្រឹង​ចាយវាយ​ដៃ​ធំ​ឱ្យសោះ​ប្រយ័ត្ន​ជួប​វិបត្តិ​ថវិកា នៅ​គ្រា​ខាងមុខ​។ ​ ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ហើយក៏​ងាយ​កើត ការបែកបាក់​ដែរ ៕

Post a Comment

 
Top