បើប្រិយមិត្តធ្វើដំណើរតាមបណ្តោយមហាវិថីព្រះមុន្នីវង្ស ពីស្តុប ធនាគារ កាណាឌីយ៉ា មកដល់ស្តុប BS ស្តាំដៃ លោកអ្នកនឹងឃើញ លោកយាយម្នាក់ដើរលក់ផ្លែចាន់។
ជួប៣០ដេលី លោកយាយ មើ ប្រាប់មូលហេតុដែលធ្វើឲ្យគាត់ មកលក់ផ្លែចាន់ នៅភ្នំពេញ តាំងពីព្រលឹមរហូតថ្ងៃរសៀល ថា លោកយាយមកលក់ ដើម្បីយកលុយទៅធ្វើបុណ្យ និងចិញ្ចឹមបួននាក់ ហើយលោកយាយមិនលើកដៃសុំទានគេឡើយ។
ក្នុងមួយថ្ងៃដូនចាស់ អាចរកលុយពីការលក់ផ្លែចាន់ ប្រហែល ២០ម៉ឺនរៀល។ បើកាត់ចំណាយជិះឡាន ទៅវិញទៅមកពីឧត្តុងភ្នំពេញនិងផាត់លើអាហារទៀតសោតនោះ អាចសល់ប្រហែលជាង ១០ម៉ឺន។
លោកយាយមានស្រុកកំណើត នៅឧត្ដុងរូបនេះ រហូតមកដល់ ចាប់លក់ផ្លែចាន់នេះ តាំងពីឆ្នាំ ១៩៨១ មកម្លេះ៕
Post a Comment