សិស្សរូបណាក៏ចង់បានជោគជ័យក្នុងការសិក្សារបស់ខ្លួនដែរ។ ប៉ុន្តែពេលខ្លះពួកគេមិនបានសម្រេចដូច នូវអ្វីដែលគេបាន ប៉ងទុកនោះទេ។ បើសិនជាចង់បានជោគជ័យ មិនមែនគ្មានវិធីនោះទេ អ្នកអាចសម្រេចវាបានដោយគ្រាន់តែមកអនុវត្ត ទម្លាប់ទាំង៤នេះ។ ទម្លាប់ទាំងនេះមានដូចជា៖
១. មានគោលបំណងច្បាស់លាស់មួយ
ការដែលគ្មានគោលបំណងច្បាស់លាស់ណាមួយនោះទេ នឹងធ្វើឲ្យអ្នកវិលវល់រៀនមិនចូលនោះទេ។ នៅពេលមានគោល ដៅច្បាស់លាស់ហើយ អ្នកនឹងមានភាពងាយស្រួលក្នុងការផ្ដោតអារម្មណ៍ ដើម្បីចាប់យកអ្វីដែលអ្នកចង់បាន។ ហើយរឿងមួយទៀតដែលអ្នកត្រូវធ្វើនោះគឺ ឈប់ប្រើប្រាស់ពាក្យថា មុខវិជ្ជានេះពិបាក មុខវិជ្ជានោះពិបាកទៀត ព្រោះវានឹងធ្វើឲ្យធ្លាក់ទឹកទឹកចិត្តនិងបាត់បង់ការផ្ដោតអារម្មណ៍។ អ្នកត្រូវតែចាំថា អ្នកអាចធ្វើអ្វីៗបានគ្រប់យ៉ាងទាំងអស់។
២. ដឹងពីវិធីសាស្រ្តរៀនដែលមានប្រសិទ្ធភាពសម្រាប់អ្នក
មនុស្សផ្សេងគ្នាមានវិធីសាស្រ្តរៀនផ្សេងគ្នា។ ហេតុដូចនេះ អ្នកត្រូវតែស្វែងរកវិធីសាស្រ្តរៀនសូត្ររបស់អ្នកឲ្យបានច្បាស់ សិន។ អ្នកខ្លះចូលចិត្តរៀនម្នាក់ឯង អ្នកខ្លះចូលចិត្តរៀនជាក្រុម អ្នកខ្លះចូលចិត្តរៀនក្នុងកន្លែងស្ងប់ស្ងាប់ ឯអ្នកខ្លះចូលចិត្ តរៀននៅកន្លែងដែលការរំខានតិចៗរឺក៏មានចម្រៀងតិចៗកំដរ។ ពេលដែលដឹងថាអាចរៀនចូលតាម មធ្យោបាយមួយ ណាហើយ អ្នកត្រូវតែព្យាយាមធ្វើវាឲ្យក្លាយជាទម្លាប់។
៣. ស្វែងរក ឬបង្កើតបរិយាកាសសិក្សាដែលល្អមួយសម្រាប់អ្នក
ការសិក្សាបានល្អក៏ត្រូវការបរិយាកាសមួយសមស្របផងដែរ។ បរិយាកាសដែលល្អសម្រាប់ ការរៀននោះត្រូវមាន លក្ខណៈដូចជា កន្លែងស្ងប់ស្ងាត់ មានឧបករណ៍សិក្សាគ្រប់គ្រាន់ មិនមានការរំខានពីមិត្តភក្តិ រឺគ្រួសារ គ្មានការរំខានពីឧបករណ៍អេឡិចត្រូនិច និងមានពន្លឺគ្រប់គ្រាន់។
៤. បង្កើតកាលវិភាគសិក្សាសម្រាប់ខ្លួនឯងមួយ
អ្វីដែលដែលអ្នកត្រូវធ្វើគឺចាប់ផ្ដើមមើលមេរៀនភ្លាម នៅពេលដែលពេលកំណត់ក្នុងកាលវិភាគមកដល់ ដោយគ្មានរក លេសនោះទេ។ ហើយបើសិនជាអ្នកមានបញ្ហាចងចាំពីពេលវេលានោះ អ្នកអាចប្រើប្រាស់ម៉ោងរោទ៍ ឬសុំឲ្យគ្រួសាររបស់ អ្នកជួយរំលឹកគ្រប់ពេលដល់ម៉ោង។ ប៉ុន្តែអ្នកក៏ត្រូវតែមានពេលវេលាខ្លះសម្រាប់សម្រាកផងដែរ ដើម្បីឲ្យខួរក្បាលបាន សម្រាកទទួលបានភាពស្រស់ថ្លានិងខ្យល់បរិសុទ្ធ។

Post a Comment