តម្រាយផ្លូវ ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា និងសង្គ្រោះជាតិ នៅភ្នំពេញ
ថ្ងៃ ព្រហស្បត្ត៏ ទី ១ ខែ មិថុនា ឆ្នាំ ២០១៧ ម៉ោង ១៧:១៣
នៅថ្ងៃទី២ ខែមិថុនា ស្អែកនេះ ជាថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ រយៈពេល ១៤ថ្ងៃ។ តាមគម្រោង នាព្រឹកព្រលឹមថ្ងៃទី២មិថុនា ឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចហ៊ុនសែន នឹងជួបជុំសកម្មជនប្រមាណ ១៥ម៉ឺននាក់ នៅផ្លូវ ៦០ ម៉ែត្រ បឹងទំពុន មុននឹងហែក្បួនតាមមហាវិថីព្រះមុនីវង្ស និងមហាវិថី១ចំនួនទៀត នៅភ្នំពេញ។
ដោយឡែក គណបក្សសង្គ្រោះជាតិ ក៏នឹងជួបជុំសកម្មជនប្រមាណ ៥ម៉ឺននាក់ នៅវត្តចាស់ នៅជ្រោយចង្វារ មុននឹងហែក្បួនបិទបញ្ចប់ការឃោសនា ដែលដឹកនាំលោក កឹមសុខា តាមផ្លូវនានា នៅភ្នំពេញ នារសៀលម៉ោង ២ ថ្ងៃទី២មិថុនាផងដែរ។
តាមគម្រោង គណបក្សប្រជាជនកម្ពុជា នឹងរៀបចំក្បួនដង្ហែឃោសនាចំនួន ១៦ក្បួន រួមមាន៖ ក្បួនថ្នាក់ដឹកនាំ ក្បូនយុវជន ក្បួនកម្មករ ក្បួនគណៈចលនាឥស្លាម និងយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងក្បួនទាំង ១២ ខណ្ឌ នៅភ្នំពេញ។
ក្រោយពីជួបជុំរៀបចំក្បួនឃោសនា នៅផ្លូវ ៦០ម៉ែត្រ គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចហ៊ុនសែន នឹងដង្ហែតាមមហាវិថីព្រះមុនីវង្ស ឆ្ពោះទៅរង្វង់មូលគួចកាណុង ចូលតាមផ្លូវ៧០ ផ្លូវ២៧៣ បត់ឆ្វេងចូលផ្លូវ៥១៦ បត់ឆ្វេងចូលផ្លូវ២៨៩ ឆ្ពោះទៅស្ពានអាកាស៥មករា ចូលមហាវិថីម៉ៅសេទុង ឆ្ពោះទៅស្តុបទេពផន បត់ស្តាំចូលផ្លូវទេពផន បត់ឆ្វេងចូលផ្លូវ២៧១ ដល់ស្ពានស្ទឹងមានជ័យ បត់ស្តាំ ចូលផ្លូវវេងស្រេង បន្តដំណើរដល់រង្វង់មូលចោមចៅ។
តាមតម្រាយផ្លូវដង្ហែក្បួនឃោសនារបស់គណបក្សប្រជាជនកម្ពុជា គឺក្បួនឃោសនាតាមខណ្ឌនីមួយៗ នឹងបំបែកចេញពីក្បួនធំ ជាបន្តបន្ទាប់។
ដោយឡែក សម្រាប់គណបក្សសង្គ្រោះជាតិ គឺបន្ទាប់ពីកិច្ចប្រជុំជាមួយអាជ្ញាធររាជធានីភ្នំពេញ និងគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៣១ឧសភា និងបន្តនៅថ្ងៃទី១មិថុនានេះរួចមក គណបក្សសង្គ្រោះជាតិ នឹងជួបជុំនៅវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វារ មុននឹងហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ នារសៀលថ្ងៃទី២មិថុនាស្អែកនេះ។
តាមតម្រាយផ្លូវ ក្បួនឃោសនារបស់គណបក្សសង្គ្រោះជាតិ នឹងចេញពីវត្តចាស់ ឆ្លងស្ពានជ្រោយចង្វារ មកផ្លូវ៧០ តាមផ្លូវប៉ែនណុត រួចបន្តតាមផ្លូវគីមអ៊ីសុង ឆ្ពោះទៅស្តុបសន្ធរម៉ុក បត់ស្តាណតាមផ្លូវកម្ពុជាក្រោម ឆ្ពោះទៅស្ពានអាកាស ៧មករា រួចបត់ឆ្វេងតាមផ្លូវ២៧១ បន្តរហូតដល់ច្រមុះជ្រូកក្បាលថ្នល់ បត់មតាមមហាវិថីព្រះមុនី្នវង្ស ដល់ស្តុបហ្សាឌឺហ្គោ បត់ឆ្វេងឆ្ពោះទៅស្តុបនាងគង្ហីង បត់តាមមហាវិថីមុនីរ៉េត បន្តទៅមហាវិថីម៉ៅសេទុង ស្តុបទួលទំពូង បត់ស្តាំដល់រង្វង់មូលផ្សារដើមថ្កូវ បត់ឆ្វេងតាមផ្លូវ៤៨៨ ( បឹងត្របែក ) រួចបន្តទៅមហាវិថីព្រះមុនី្នវង្ស បត់ស្តាំ និងបន្តចូលផ្លូវសម្តេចតេជោ ឬផ្លូវ ៦០ម៉ែត្រ រួចរំសាយ៕

Post a Comment