GuidePedia

0


 
(​ភ្នំពេញ​)៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរៈភូមិន្ទ​និង​ជា​មេបញ្ជាការរង​កងទ័ព​​ជើងគោក សុំ​ឲ្យ​កងទ័ព​ស្មោះត្រង់​ដាច់ខាត​ចំពោះ​រាជរដ្ឋាភិបាល​ស្របច្បាប់ ចំពោះ​ជាតិ ប្រជាជន និង​សូម​បន្ត​មាន​គោលជំហរ​ស្មារតី​​នឹងនរ​ក្នុងការ​ថែរក្សា​សុខសន្តិភាព ស្ថេរភាព​ដើម្បី​យើង​អភិវឌ្ឍ​ប្រទេស​ឱ្យមាន​ការរីកចម្រើន​ទៅមុខទៀត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា កងទ័ព​គឺ​សំខាន់​ណាស់​ក្នុងការ​ថែរក្សា​សុខសន្តិភាព ស្ថេរភាព​ដែល​ការថែរក្សា​សុខ​​សន្តិភាព ស្ថេរភាព​បានធ្វើ​ប្រជាពលរដ្ឋ​មាន​សិទ្ធ​សេរីភាព​រស់នៅ​បាន​សុខសាន្ត​មកដល់​សព្វថ្ងៃ​។​បើ​គ្មាន​ការបំពេញភារកិច្ច​រប​ស់​កងទ័ព​​ហើយ​គ្មាន​សុខសន្តិភាព ស្ថេរភាព​ទេនោះ យើង​មិន​អាចធ្វើ​នយោបាយ​និង​មាន​អ្វីៗ​ដូច​សព្វថ្ងៃ​នេះដែរ​។​នេះ​គឺ​បានមកពី​ការចូលរួម​​របស់​កងទ័ព​ក្នុងការ​ថែរក្សា​សុខសន្តិភាព​។

​ការ​ថ្លែង​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើឡើង​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​ស្នាក់នៅ​និង​បញ្ចុះ​​បឋមសិលា​សាងសង់​អា​គារ​ស្នាក់នៅ​បន្ថែម សម្រាប់​នាយទាហាន​នៅ​ទីបញ្ជាការ​រដ្ឋា​ន​យោធភូមិភាគ​៤ (​ស្ពាន​ក្អែក​) កាលពី​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៧៕
Next
This is the most recent post.
Previous
Older Post

Post a Comment

 
Top