GuidePedia

0

ថ្ងៃ អង្គារ ទី ៦ ខែ មិថុនា ឆ្នាំ ២០១៧ ម៉ោង ១៤:២៨
 
(​ភ្នំពេញ​) ៖ ទោះបី​មិន​ទទួល​សំឡេងគាំទ្រ​ពី​ប្រជាពលរដ្ឋ សម្រាប់​តំណែង​មេឃុំ និង​ចៅសង្កាត់ ក្ដី តែ​លោក​សួន សេរី​រដ្ឋា​ប្រធាន​គណបក្ស​​អំណាច​ខ្មែរ​បាន​អះអាង លោក​នឹង​បង្កើត​ការិយាល័យ​ដើម្បី​ធ្វើជា​ទីប្រឹក្សា​ដល់​ពលរដ្ឋ​តាមដាន​ការដឹកនាំ​របស់​មេឃុំ​និង​ចៅសង្កាត់​​អាណត្តិ​ទី​៤​នេះ​។​

​លោក​សួន សេរី​រដ្ឋា បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​នៅ​ថ្ងៃទី​៥ មិថុនា​ថា លទ្ធផល​បោះឆ្នោត ឃុំ សង្កាត់​ដែលមាន​តែ​​គណបក្ស​ចំនួន​២​ទទួល​ត​ណែ​ង​ជា មេឃុំ និង​ជា​ចៅសង្កាត់​ច្រើន​លើសលប់​នាពេលនេះ គឺជា​លទ្ធផល​ដ៏​ល្អ​បំផុត​សម្រាប់​គណបក្ស​អំ​ណា​​ច​ខ្មែរ​ដែល​ចាប់ពី​ខែកក្កដា ២០១៧​នេះ​ទៅ គណបក្ស​អំណាច​ខ្មែរ​នឹង​បើក​ការិយាល័យ​ទី​ប្រ​ក្សា​ប្រជាពលរដ្ឋ​នៅតាម​ឃុំ​តាម​សង្កាត់​​ដើម្បី​បង្រៀន និង​ដឹកនាំ​ពលរដ្ឋ​ក្នុង​ឃុំ សង្កាត់ ទាមទារ​ឲ្យ​មេឃុំ និង​ចៅសង្កាត់ ទាំងអស់នោះ អនុវត្ត​នូវ​គោលនយោបាយ​ដែល​គណ​​បក្ស​របស់​ពួកគេ​ប្រកាស​សន្យា កាលពីពេល​យុទ្ធនា​ការរក​សំឡេងឆ្នោត​កន្លងមក​ថ្មីៗ​នេះ​។​

​លោក​ថា ការដែល​គណបក្ស​លោក​បង្កើត​កា​រិ​យាយ​ល័យ​ទីប្រឹក្សា​នេះ ដោយសារតែ​គណបក្សនយោបាយ​ដែល​ជាប់ឆ្នោត​នោះ​សុទ្ធតែ​​បាន​សន្យា​ជូន​ម្ចាស់ឆ្នោត​នៅពេល​ធ្វើ​យុទ្ធនាការ​ស្វែងរក​សំឡេងឆ្នោត​កន្លងមក ក្នុងនោះ​រួមមាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សន្យា​រក​ទីផ្សារ​លក់​ផលិតផល​កសិកម្ម​រប​ស់​ប្រជាកសិករ​ឲ្យ​បាន​ថ្លៃ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ សន្យា​លុបបំបាត់​ល្បែងស៊ីសង​ឧក្រិដ្ឋកម្ម​​គ្រឿងញៀន និង​ទម្លាក់​លុយ​៥០​ម៉ឺន​ដុល្លារ​ឲ្យ​ឃុំ សង្កាត់​នីមួយៗ​ធ្វើការ​អភិវឌ្ឍន៍ ។ ក្រៅពីនោះ​ពួកគេ​ក៏បាន​សន្យាថា​នឹង​បម្រើ​ធ្វើលិខិត​ស្នាម​សាធារណៈ​ឲ្យ​បាន​លឿន​ផងដែរ ។​

​សូមជម្រាបថា​ការលើកឡើង​របស់​មេគ​ណ​បក្ស​អំណាច​ខ្មែរ​នេះ​ខណៈពេល​លទ្ធផល​ក្រៅផ្លូវការ​នៃ​ការបោះឆ្នោត​ឃុំ សង្កាត់​គណបក្ស​ប្រ​​ជា​ជនកម្ពុជា​ទទួលបាន​សំឡេងគាំទ្រ ១១៦៣​ឃុំ សង្កាត់ និង​គណ​ប្ស​សង្គ្រោះ​ជាតិ​ទទួលបាន​៤៨២​ឃុំ សង្កាត់ និង​គណបក្ស​ខ្មែរ​រួប​​រួម​ជាតិ​ទទួលបាន​១ ឃុំ​សង្កាត់​នឹង​គេ​ដែរ ក្នុងចំណោម​ឃុំ​សង្កាត់​សរុប​ទូទាំងប្រទេស​មាន​ចំនួន​១៦៤៦ ៕

Post a Comment

 
Top