GuidePedia

0
លេស ៤ ប្រការ ដែល​គេ​និយម​ប្រើ "​ជំងឺ​អាង​លេស ជា​ជំងឺ​អ្នកចាញ់​"


"​ការចុះចាញ់​មុន​ប្រយុទ្ធ ជា​ជំងឺ​របស់​មន​សុ្ស​កំសាក​។ ការចុះចាញ់​មុន​ប្រយុទ្ធ ជា​ជំងឺ​ដ៏​គ្រោះថ្នាក់ ប្រចាំជីវិត​"​។ នេះ​ជាការ​លើកឡើង​ក្នុង​ជំពូក​ទី​២ ស្តីពី ព្យាបាល​ជំងឺ​អាង​លេស ជំងឺ​អ្នកចាញ់ នៅក្នុង​សៀវភៅ "​គិត​ជ្រៅ ផ្លូវ​ឈ្នះ​" និពន្ធ​ដោយ​លោក David J. Schwartz ហើយ​ប្រែ​សម្រួល រៀបរៀង​ដោយ​លោក គឹម ចាន់ណា​។​

​ក្នុង​ជំពូក "​ព្យាបាល​ជំងឺ​អាង​លេស ជំងឺ​អ្នកចាញ់​" បាន​លើក​បង្ហាញ​លេស ៤ ប្រការ ដែល​គេ​និយម​ប្រើ រួមមាន​៖
១-​ការ​អាង​លេស​រឿង​សុខភាព​
២-​ការ​អាង​លេស​ថា ខ្លួន​មិន​ឆ្លាត​ពូកែ​
៣-​ការ​អាង​លេស​រឿង​អាយុ​
៤-​ការ​អាង​លេស​រឿង​ជោគវាសនា​

​គោលការណ៍ ៤ យ៉ាង ដើម្បី​ទប់ទល់​នឹង​ការ​អាង​លេស​អំពី​សុខភាព​៖
១-​មិន​រំ​ឮ​ក ឬ​មិន​ត្អូញត្អែរ​ពី​រឿង​ជំងឺ​របស់ខ្លួន​
២-​កុំ​ភ័យខ្លាច ឬ​កើតទុក្ខ​ហួសហេតុ​
៣-​ចូរ​រីករាយ​ត្រេកអរ​ក្នុង​ការដែល​ខ្លួន​មាន​សុខភាព​ល្អ​ដូច​គេឯង​
៤-​ដាស់តឿន​ខ្លួនឯង​ឲ្យ​បាន​ញឹកញាប់​ថា "​សឹក​ល្អ​ជាង​ដុះ​ស្នឹម​"

​គោលការណ៍ ៣ យ៉ាង ដើម្បី​ព្យាបាល​ជំងឺ​អាង​លេស​ថា មិនសូវ​ឆ្លាត​៖
១-​កុំ​វាយតម្លៃ​ខួរក្បាល​របស់ខ្លួន​ទាប​ពេក​
២-​ចងចាំ​ថា គំនិត​សំខាន់​ជាង​ភាព​ឆ្លាត​ពូកែ​
៣-​ចងចាំ​ថា សមត្ថភាព​នៃ​ការគិត ថ្លៃ​ជាង​សមត្ថភាព​នៃ​ការ​ចាំ​

​គោលការណ៍ ៣ យ៉ាង ដើម្បី​ការពារ​លេស​រឿង​អាយុ​៖
១-​ត្រូវ​គិតពី​អាយុ​ខ្លួនឯង​មក​ខាង​ផ្លូវ​ល្អ "​ខ្លួន​កំពុង​ត្រូវប៉ាន់​" មិនទាន់​ចាស់​ជ្រុល​អ្វី​ទេ​
២-​ប្រមើលមើល​ពី​ពេលវេលា ដែល​អ្នក​អាច​ធ្វើការ​តទៅទៀតបាន​
៣-​យក​ពេលវេលា​ខាងមុខ ធ្វើ​អ្វីដែល​ខ្លួន​ចង់​ធ្វើ​ពិតប្រាកដ​

​វិធានការ ២ យ៉ាង ដើម្បី​យកឈ្នះ​ការ​អាង​លេស​លើ​ជោគវាសនា​៖
១-​ទទួលស្គាល់​ច្បាប់​ហេតុ និង​ផល​
២-​កុំ​គិត​រវើរវាយ​

Post a Comment

 
Top