GuidePedia

0
ក្រុង​ប្រកាស​ធ្វើ​ប្រឡាយ​ស្ទឹងមានជ័យ​ជា​បេតុង​, និង​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាជន​រស់នៅ​តំបន់​ប្រឡាយ​ស្ទឹងមានជ័យ​



(​ភ្នំពេញ​) ៖ ​លោក​អភិបាល​រាជធានី​ភ្នំពេញ​ប្រកាស​ធ្វើ​ប្រឡាយ​ស្ទឹងមានជ័យ​ជា​ប្រឡាយ​បេតុង​ដោយ​ស្ថាបនា​ជា​ផ្លូវ​បេតុង​អម​សងខាង​ប្រឡាយ​ចំណែក​ដី​ដែល​នៅសល់​នឹងត្រូវ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាជន​រស់នៅ​តំបន់​ប្រឡាយ​ស្ទឹងមានជ័យ ដើម្បី​ឲ្យ​បងប្អូន​រស់នៅ​មាន​ស្ថាន​ភាពល្អ មាន​ប្រព័ន្ធ​លូ ប្រឡាយ និង​ផ្លូវ​ធ្វើដំណើរ​បាន​ស្រួល​។​
លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បានលើកឡើង​បែបនេះ​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​៤៨៤​គ្រួសារ​រស់​​នៅ​តំបន់​សហគមន៍​ប្រឡាយ​ស្ទឹងមានជ័យ និង​ចុះ​ត្រួតពិនិត្យ​ទីតាំង​ផ្ទាល់​របស់​សគម​ន៍​ប្រឡាយ​ស្ទឹងមានជ័យ​ដើម្បី​កែស​ម្រួ​ស​ស្ថាន​​ភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ នៅ​តំបន់​សហគមន៍​ប្រឡាយ​ស្ទឹងមានជ័យ​ឲ្យ​បានល្អ​កាលពី​ព្រឹក​ថ្ងៃទី ២៦​ឧ​ខែ​សភា​ឆ្នាំ​២០១៧​នៅ​​សង្កាត់​ស្ទឹងមានជ័យ​។​
​ក្នុងឱកាស​នោះ​លោក​អភិបាល​រាជធានី​បាន​ណែនាំ​ដល់​មន្ទីរជំនាញ និង​មន្ត្រីរដ្ឋបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​ខាងលើ​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ពិនិត្យ​លទ្ធភាព​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល ធ្វើ​ប្រទានកម្ម​ជូន​បងប្អូន​ប្រជា​សហគមន៍​ទៅតាម​ការស្នើសុំ​ពី​លោក​ចៅសង្កាត់​និង​​លោក​អភិបាលខណ្ឌ​មានជ័យ​ខ​ណៈ​ដែល​សហគមន៍​មួយចំនួន​កំពុង​រំលោភ​យក​ដី​ប្រឡាយ​សាធារណៈ​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​បែប​​អនាធិបតេយ្យ​។ លោកប៉ា សុជាតិ​វង្ស​បាន បញ្ជាក់ទៀតថា តាម​គម្រោង​ដែល​គ្រោង នឹង​ស្នើ​ទៅ​រាជរដ្ឋាភិបាល​នោះ គឺ​រដ្ឋបាល​រាជធានី គ្រោង​នឹង​ប្រគល់​ដី​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៨​ម៉ែត្រ ជូន​ប្រជាពលរដ្ឋ ក្នុង​មួយ​ខ្នង​ផ្ទះ ដោយ​ផ្តល់​កម្មសិទ្ធិ​ស្របច្បាប់​តែម្តង​។ លោក បន្តថា ជា​គម្រោង​តួ​ប្រឡាយ​៨​ម៉ែត្រ ចិញ្ចើម​២ ម៉ែត្រ សាងសង់​ផ្លូវ​បេតុង​ទទឹង​៦​ម៉ែត្រ ផ្លូវ​មុខផ្ទះ​៥​ម៉ែត្រ ដី​នៅសល់​មុខផ្ទះ​១,៥​ម៉ែត្រ និង​ក្រោយ​ផ្ទះ​០,៥​ម៉ែត្រ ហើយ​ចំនួន​ខ្នង​ផ្ទះ​៤២៣​ខ្នង​។​លោក​ស្នើ​ឲ្យ​មេភូមិ​ចៅសង្កាត់ រក្សា​ស្ថិតិ​ឲ្យ​បាន កុំ​ឲ្យ​កើនឡើង​ដែល​នាំ​ឲ្យ​ពិបាក​​ដោះស្រាយ ជូន​ប្រជាពលរដ្ឋ​និង​នាំ​ឲ្យ​រំខាន​ដល់​ការស្ថាបនា​ប្រឡាយ​នេះ​។​
​លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​បន្តថា​សហគមន៍​ប្រឡាយ​ស្ទឹងមានជ័យ​នេះ បន្ទាប់ពី​ស្តារ​ប្រឡាយ ចាត់​បេតុង​ថ្មី​បន្ថែ​មកា​រ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ជូន ក៏​ដូច​រៀបរយ​ហេ​ដ្ឋា​ស​រចនាសម្ព័ន្ធ​បានល្អ​ថែមទៀត​នោះ​បងប្អូន​ប្រជាពលរដ្ឋ​ពិតជា​រស់នៅ​បាន​ស្ងប់​អារម្មណ៍​​ដោយមាន​ការយកចិត្ត​ទុកដាក់​គិតគូរ​ពី​សាលា​រាជធានី​ភ្នំពេញ ពិសេស​ប្រមុខ​រាជ​ធ​រដ្ឋាភិបាល​។
​លោកប៉ា សុជាតិ​វង្ស បានលើកឡើង​ទៀតថា​៖ រដ្ឋបាល​រាជធានី នឹង​ស្តារ​ប្រឡាយ​នេះ ដោយ​បុក​ស៊ី​ផាយ ដូច​នៅ​ប្រឡាយ​បាក់​ទូក​ដែរ ដោយ​ត្រូវធ្វើ​ផ្លូវ​៦​ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​បេតុង រៀបចំ​ត​បណ្តាញទឹក ភ្លើងអគ្គិសនី ចូល​ផ្ទះ​ប្រជាពលរដ្ឋ បើ​រៀបចំ​បានល្អ​រដ្ឋបាល​រាជធានី នឹងដាក់​ប​ង្កោ​ល​ភ្លើង​សាធារណៈ នៅលើ​ផ្លូវ​នេះ​ថែមទៀត ធ្វើយ៉ាងណា​ឲ្យ​ក្លាយជា​ទីក្រុង​ស្ទឹងមានជ័យ​តែម្តង ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី លោក​អភិបាល​រាជធានី សូម​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ទុកដាក់​សម្រាម​ឲ្យ​បានល្អ​និង​ចូលរួម​ធ្វើ​ឲ្យ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​។​លោក​អភិ​បាល​រាជធានី​ភ្នំពេញ​បញ្ជាកដែរថា​៖ ដើម្បី​ដោះស្រាយ​បញ្ហា​លិចលង់ យើង​បាន​កសាង​លូ​ប្រឡាយ​ច្រើន ដើម្បី​អូស​ទឹក​ឲ្យ​បាន​លឿន មិន​ត្រឹមតែ​ប៉ុ​ណ្តឹ​ង​ទេ យើង​ធ្វើ​អណ្តូង​លូ ដើម្បី​កុំ​ឲ្យ​ដក់​ទឹក​នាំ​ឲ្យ​ខូច​ផ្លូវ​។​លោក​អភិបាល បាន​បន្តទៀតថា​៖ អាង​ស្តុ​ប​ទឹក​មួយចំនួន នៅ​រាជធានី​ភ្នំពេញ ត្រូវបាន​ប្រជាពលរដ្ឋ​រំលោភ​យក ជាក់ស្តែង​អាង​ស្តុ​ប​ទឹក​បឹងត្របែក ត្រូវបាន​ប្រជាពលរដ្ឋ​យក​ជា​កម្មសិទ្ធិ យើង​មាន​អាង​ស្តុ​ប​ហើយ​ពិតជា​មិនទាន់​ដោះ បាន​នៅឡើយ​ទេ នៅ​បញ្ហា​លិចលង់​ដោយ​យើង​ត្រូវ​កសាង​ស្ថានីយ​ថែមទៀត ទើប​ដោះស្រាយបាន​។​
​លោក​អភិបាល​បាន​រំលឹកថា​៖​អ្នករស់នៅ​លើ​ប្រឡាយ​សាធារណៈ របស់​រដ្ឋ​មិន​ច្រើន​គ្រួសារ​ទេ ប៉ុន្តែ​បើ​និយាយ​ពី​ផលប៉ះពាល់​វិញ​គឺ​ធ្វើ​ឲ្យ​​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ នៅក្នុង​រាជធានី​ទទួលផល​ប៉ះពាល់​ដោយ​ការលិចលង់ ដែល​តម្រូវ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជា​អ្នកចេញ​​មុខ​ដោះស្រាយ​ជា​ប្រយោជន៍ រួម​របស់​ប្រជាពលរដ្ឋ​។​
​លោក​អភិបាល​បានបញ្ជាក់​ច្បាស់​ថា​៖ រដ្ឋបាល​រាជធានី​មកនេះ​មិនមែន មក​ឃោសនា​រក​សំឡេងឆ្នោត​ទេ បំណង​ធំ​របស់​រដ្ឋបាល​រាជធានី គឺ​មក​ពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋ រួមគ្នា​ដោះស្រាយ​លើ​ផលប៉ះពាល់​ប្រឡាយ​នេះ តប​តាម​ការ​ស្នើឡើង​របស់លោក​ចៅសង្កាត់ ចៅហ្វាយខណ្ឌ ដើម្បី​ពន្យល់​ពួកគាត់​ឲ្យ​បាន​យល់​អស់​ការសង្ស័យ ពី​ការ​អភិឌ្ឍន៍​ប្រឡាយ​នេះ ស្រប​ពេលដែល​ប្រឡាយ​ស្ទឹងមានជ័យ​នេះ បាន​ដើរតួ​យ៉ាងសំខាន់ ក្នុង​ការនាំ​ទឹក​ទម្លាក់​ចូលទៅ​បឹងទំពុន​៕

Post a Comment

 
Top