GuidePedia

0
តារាចម្រៀង ប៊ូ ស៊ីណា ដង្ហោយ​រក​ជំនួយ​ដើម្បី​ព្យាបាល​ជំងឺមហារីក​សុដន់​


(ភ្នំពេញ​)៖ តារាចម្រៀង ប៊ូ​ ស៊ីណា ដែល​កំពុង​ជួប​ទុក្ខ​ធំ ព្រោះ​កើត ជំងឺមហារីក​សុដន់ និង​ខ្វះខាត​ថវិកា ដើម្បី​យកទៅ​ព្យាបាល​ជំងឺ នៅឯ​ខេត្ត សុរិន្ទ ប្រទេស​ថៃ​នោះ ឥឡូវ​ត្រូវបាន មិត្ត​សិល្បៈ​ដូចគ្នា លោក សន វិ​ជ្ជ​បុត្រ អំពាវនាវ​បន្ថែមទៀត​ក្នុងន័យ​ស្វែងរក ជំនួយ​ជា​បន្តបន្ទាប់ ក្រោម​ហេតុផល​ជំងឺ​ដ៏​កាច​សាហាវ មួយ​នេះ ត្រូវការ​ការ ព្យាបាល ចំណាយ​ថវិកា​ច្រើន ស្រប ពេលដែល​តារាចម្រៀង​រូបនេះ​មិនមាន លទ្ធភាព​សម្រាប់​ព្យាបាល​។
​ដោយ​មើលឃើញ​ពី​ភាព ខ្វះខាត​បែបនេះហើយ ទើប​តារា ចម្រៀង លោក សន វិ​ជ្ជ​បុត្រ បានចេញ មុខ​ស្វែងរក​ជំនួយ​ពី​បងប្អូន​សប្បុរស ធម៌​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ដើម្បី​បាន​ថវិកា​សម្រាប់​ផ្គត់ផ្គង់ គ្រា​ដែល អ្នកនាង​ធ្លាក់ខ្លួន​ដេក​ឈឺ មិនអាច​ប្រកប ការងារ​បាន​។ ក្នុងនេះ​ជំនួយ​ដែល​ទទួលបាន​មាន​បងប្អូន ខ្មែរ​រស់នៅ ប្រទេស មាន​អាមេរិក និង​ប្រទេស អូស្ត្រាលី បងប្អូន​ខ្មែរ​ដែល​រស់នៅ ប្រទេសក្រៅ​ទាំងនោះ តែងតែ​មើល ឃើញ​ពី​ទុក្ខលំបាក​របស់​សិល្បករ​-​សិល្បការិនី​ដែលមាន​ជីវភាព​ខ្វះខាត​និង​មិនមាន​លទ្ធភាព ព្យាបាល​ជំងឺ​ជាដើម​។
​សូម​រំលឹកថា អ្នកនាង ប៊ូ ស៊ីណា មាន​វ័យ​៣៩​ឆ្នាំ ដែលជា​អ្នក​ខេត្ត កំពង់ចាម និង​បាន​ចាប់​អាជីព​ជា​អ្នក ចម្រៀង​តាំងពី​ឆ្នាំ​២០០៣​មកហើយ កំពុងតែ​រង​នូវ​សភាព​ជំងឺ​កាច​សាហាវ មួយ​នេះ​។ រៀបរាប់​ទាំង ក្តុកក្តួល អ្នក នាង​បាន​និយាយថា អ្នកនាង​បាន​ចូល ប្រឡង​ចម្រៀង​នៅក្នុង​កម្មវិធី​មួយ​អំឡុង ឆ្នាំ​២០០០ របស់​ស្ថានីយទូរទស្សន៍ បាយ័ន កាល​នៅ​ក្រុង​តាខ្មៅ​ជាប់​លេខ​៥ ទូទាំងប្រទេស​។​
​ក្រោយមក​នៅ​ឆ្នាំ​២០០៣ ទើប សម្រេចចិត្ត​ចូល​ច្រៀង​តាមរយៈ​កម្មវិធី មង្គលការ​នានា និង​តាម​បៀ​ហ្គា​ឌិន រង្គសាល​មួយចំនួន ដោយ​មិនបាន បង្ហាញ​វត្តមាន​នៅតាម​ប៉ុស្តិ៍​ទូរទស្សន៍ ច្រើន​ឡើយ​។ រយៈពេល​កន្លងមក អ្នកនាង​មិន​ធ្លាប់​ឈឺ​ធ្ងន់​អី​ទេ តែ​ទើបតែ កាលពី​ជាង​២០​ថ្ងៃមុន អ្នកនាង​ចេះតែ​ខំធ្វើការ​ផ្ទះ​បោកគក់​ខោអាវ លើក​នេះ លើក​នោះ តែ​ចេះ​ចុកចាប់​ត្រង់​គល់ សុដន់​រួចមក​ឡើង​ចេញ​ពណ៌​ក្រហម​រលោង អត់​ឈប់​ចុក​ទៅៗ ទ្រាំ​មិនបាន ឡើយ​ក៏​ទៅ​ពេទ្យ​នៅ​ប្រទេស​ថៃ ពេទ្យ សុរិន្ទ​បានបង្ហាញ​ថា ជា​ជំងឺ​កាច​សាហាវ ប្រញាប់​វះកាត់​ឱ្យបាន​មុន​១៤​ថ្ងៃ មិន ហួសពេល​អាចជួយ​បាន​៦០​ទៅ​៧០ ភាគរយ ហើយ​វះ​រួច​មួយខែ​មក តាមដាន​ពេទ្យ​បណ្តើរ​។ អ្នកនាង​គ្មាន លុយ​នោះទេ​កុំ​តែ​បាន លោក​សន វិ​ជ្ជ​បុត្រ និង​កញ្ញា​អេ​ណា​ជួយ​អំពាវនាវ រក​អ្នក​ចិត្តធម៌​ជួយ​កុំ​អី​មានតែ​តាម ព្រហ្ម​លិខិត ព្រោះ​មុននេះ​អ្នកស្រី​បាន ដាក់​ប្លង់ដី​ភូមិ​នៅ​ស្រុកកំណើត​កំពង់ចាម បាន​តម្លៃ​១.៥០០​ដុល្លារ គេ​យក​ការ​ក្នុង ១០០​ដុល្លារ​ការ​១០​ដុល្លារ​។ ចាយ​ទៅ ចា​យមក​ថ្លៃ​ព្យាបាល​អស់​ឡើង​មិនចេះ តិច​រហូត​ពេលនេះ​សល់​តែ​ជាង​២០០ ដុល្លារ​ប៉ុណ្ណោះ ដោយ​ដូច​គុណបុណ្យ ជួយ​សប្បុរសជន​ទាំង​អ្នក​នៅ​អូស្ត្រាលី និង​ភ្នំពេញ​ជួយ​បាន​ជាង​៤​ពាន់​ដុល្លារ ដែល​អ្នកស្រី​ពិតជា​ត្រេកអរ​នៅពេល បាន​សោហ៊ុយ​ទៅ​វះកាត់​បន្តទៀត សូម ថ្លែងអំណរគុណ​អ្នក​ចិត្តបុណ្យ​ទាំងឡាយ​។​
​នាឱកាស​នោះ ចុះទៅ​សួរ​សុខ ទុក្ខ​ដោយផ្ទាល់​ដល់ផ្ទះ​ជួល​រប​ស់​អ្នក ជំងឺ​ក្បែរ​សណ្ឋាគារ​សុខា​ភ្នំពេញ ជ្រោយចង្វា ដែល​រៀបចំ​ដោយ​លោក សន វិ​ជ្ជ​បុត្រ កញ្ញា​តារា​សម្តែង យ៉ា​យ៉ា​ឃ្វី​ន កញ្ញា​អេ​ណា តារាចម្រៀង ក្នុង​ផលិតកម្ម​អឹម អ្នកនាង​ច​ន ច័ន្ទ លក្ខិណា បាន​ផ្ញើ​ថវិកា​៥០​ដុល្លារ និង ឧកញ៉ា ធី ឫទ្ធ​សី ដែល​ឃើញ​តាម​ការ ផ្សព្វ​ផ្សាយបាន​ឆ្លៀតពេល​ចុះទៅ​ផ្ទាល់ យក​អំណោយ​ថវិកា​ជូន​ដល់ដៃ​អ្នកជំងឺ សរុប​ជា​ថវិកា​បាន​ចំនួន​៤.៣២៨​ដុល្លារ អាមេរិក ៕

Post a Comment

 
Top