គជប៖ ការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត តាមទូរទស្សន៍ជាតិ ទទក មិនបន្តទៀតទេ
ថ្ងៃ អង្គារ ទី ៦ ខែ មិថុនា ឆ្នាំ ២០១៧ ម៉ោង ១៦:២៧
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប បានប្រកាសថា លទ្ធផលបឋមនៃការបោះឆ្នោតឃុំសង្កាត់ មិនបន្តផ្សាយតាមទូរទស្សន៍ជាតិកម្ពុជា ទទក ទៀតទេ។
មូលហេតុ ត្រូវបានគជប លើកឡើងថា ដោយសារតែមានភាពរអាក់រអួល និងយឺតយ៉ាវក្នុងការបញ្ជូនទិន្នន័យពីឃុំសង្កាត់ មកគជប តាម Internet ហើយរូបថតនៃកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ទម្រង់ ១១០២ ដែលផ្ញើមកពីគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត គឃ.សប មានភាពមិនច្បាស់លាស់ ព្រមទាំងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ទម្រង់ ១១០២ នៅការិយាល័យរាប់សន្លឹកឆ្នោត មិនបានបំពេញពេញលេញ។
យ៉ាងណាក៏ដោយ គជប បានប្រកាសថា លទ្ធផលបឋមនៃការបោះឆ្នោតឃុំសង្កាត់ នៅតែបន្តផ្សាយតាមគេហទំព័ររបស់គជប www.voterlist.org.kh រហូតដល់ផ្សាយលទ្ធផលផ្លូវការ។
ក្នុងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ គជប បានលើកឡើងថា ការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០១៧ តាមទូរទស្សន៍ជាតិកម្ពុជា ទទក នៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប ដែលធ្វើឡើង កាលពីយប់ថ្ងៃទីអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧ ចាប់ផ្តើមពីម៉ោង ៨ និង ៣០ នាទី យប់ ដល់ម៉ោង ១២ និង ៤០ នាទី រំលងអធ្រាត្រ ផ្សាយបានចំនួន ៣៥៣ ឃុំសង្កាត់។ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ទូរទស្សន៍ជាតិកម្ពុជា បានបន្តផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតនេះ ជាបន្តទៀត ដោយចាប់ផ្តើមពីម៉ោង ១១ ព្រឹក ដល់ម៉ោង ១ រសៀល ផ្សាយបានចំនួនសរុប ២៦៦ ឃុំសង្កាត់។
គជប បានប្រកាសថា សរុបការផ្សាយលទ្ធផលបឋមដែលជាការជូនព័ត៌មាន អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ផ្សាយបានចំនួន ៦១៩ ឃុំសង្កាត់ ក្នុងចំណោមឃុំសង្កាត់ ១៦៤៦ នៅទូទាំងប្រទេស។
ប្រតិទិនរបស់គជប បង្ហាញថា ការប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នឹងធ្វើឡើងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧។ រីឯលទ្ធផលបោះឆ្នោតផ្លូវការ នឹងត្រូវគជបប្រកាសយ៉ាងយូរត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧៕

Post a Comment