GuidePedia

0




ថ្ងៃ ព្រហស្បត្ត៏ ទី ១៨ ខែ ឧសភា ឆ្នាំ ២០១៧ ម៉ោង ២០:១៥
(​ឈុំ​ផន -​ថៃ ): ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ប្រមាណ ជាង​២​លាន​គ្រាប់​ត្រូវបាន​កំលាំង​តម្រួត​ប្រឆាំង​គ្រឿងញៀន​ថៃ​តាម​ប្រមាញ់​បង្ក្រាប​បានជា​​មួយ​ជនសង្ស័យ លាក់ទុក​នៅក្នុង​រថយន្ត​លាយ​ស៊ីម៉ង់ត៍ ខណ​:​កំពុង​បើកបរ​តាម​ដងផ្លូវ​ពី​ខេត្ត​ឈៀង​ម៉ៃ​ទៅកាន់​ខេត្ត​សុង​ខ្លា​កាត់​​តាម​ខេត្ត​ឈុំ​ផន ភាគខាងត្បូង ប្រទេស​ថៃ​។​

​ការផ្សាយ​ពី​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៨ របស់​ថៃ​បានអោយដឹងថា កាលពី​ថ្ងៃទី​១៦​ខែឧសភា​ឆ្នាំ​២០១៧ វេលា​ម៉ោង​១២​ថ្ងៃត្រង់​កំលាំង​បង្ក្រាប​​គ្រឿងញៀន​ខេត្ត​ឈុំ​ផន បានចេញ​ប្រតិបត្តិ​ការឈរជើង​នៅលើ​គោលដៅ​មួយកន្លែង​ក្នុងស្រុក ប៉ាក់​ធី​វ ខេត្ត​ឈុំ​ផន​ដើម្បី​ត្រួតពិនិត្យ​រក​សារធាតុ​ញៀន​ដែល​កំពុង​ធ្វើ​ចរាចរណ៍​ខុសច្បាប់​នៅតាម​ដងផ្លូវ ។​

​ដោយមាន​ការសង្ស័យ និង​យោង​ការផ្តល់​ព័ត៌មាន​ពី​ក្រុម​ពាល​ស៊ី​ពាល​នោះ កំលាំង​បាន​ស្ទាក់​ឃាត់​រថយន្ត​មួយគ្រឿង​ប្រភេទ​លាយ​ស៊ីម៉ង់ត៍​​ធុន​ធ្ងន់​ដើម្បី​ឆែកឆេរ​។​

សមត្ថកិច្ច​បា​ប្រទះឃើញ​មាន​សាក់​កាដូ​ជាច្រើន​ដែល​អ្នកបើកបរ​ទាំងពី​រនា​ក់បាន​លាក់​នៅក្នុង​តួ​ម៉ូ​ដែលជា​ឧបករណ៍​សម្រាប់​លាយ​​ស៊ីម៉ង់ត៍ ។​នៅក្នុង​សាក់​កាដូ​ទាំងនោះ​មាន​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដែល​គេ​បាន​លាក់ទុក​និង​ធ្វើ​ចរាចរណ៍​នៅលើ​ដងផ្លូវ​ដែល​សរុប​ថ្នាំញៀន​ទាំងអស់​នៅ​គឺ មាន​ចំនួន ២.២០០.០០០ គ្រាប់ ( ពីរលាន ពីរ​សែន គ្រាប់ ) ។​

ជនសង្ស័យ​ទាំងពីរ​នាក់​បាន​សារភាពថា : ខ្លួន​ទទួល​ស៊ីឈ្នួល ដឹក​ថ្នាំញៀន​នេះ​អោយគេ​គឺ​ដឹក​ចេញពី​ស្រុក​ហ្វា​ង​ខេត្ត​ឈៀង​ម៉ៃ​ឆ្ពោះ​​ទៅកាន់​ស្រុក​ហាត​យ៉ៃ​ក្នុង​ខេត្ត​សុង​ខ្លា​ដោយ​យក់ទៅអោយ​ម៉ូយ​នៅ​ទីនោះ​នឹង​ទទួលបាន​ប្រាក់​ឈ្នួល​ចំនួន ៥០​ម៉ឺន​បាត​។​ប៉ុន្តែ​ត្រូវ​​សមត្ថកិច្ច​ស្ទាក់​ចាប់បាន​ដូច្នេះ​។​

​សមត្ថកិច្ច​នគរបាល​បង្ក្រាប​គ្រឿងញៀន​ថៃ​ប្រកាស​ធ្វើ​សន្និសីទកាសែត​អំពី​លទ្ធផល​នៃ​ការបង្ក្រាប​ថ្នាំញៀន​ដ៏​ច្រើនសន្ធឹក​នេះហើយ​ថា​​មុននេះ​កាលពី​ថ្ងៃទី​១៣​ឧសភា នគរបាល​ប្រឆាំង​គ្រឿងញៀន​ថៃ​ក្រុម​ផ្សេង​ក៏បាន​បង្ក្រាប​អតីត​នគរបាល​ខេត្ត​២​នាក់​នៅ​ខេត្ត​សា​រាំ​បុរី ភាគ​ចាង​ត្បូង​ថៃ​ដែរ ដោយ​រឹបអូស​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​១,២​លាន​គ្រាប់ កញ្ឆា​ស្ងួត ១,១​តោន​។​

ក្រុម​សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ ទាំងពីរ​នាក់ រួម​ជាមួយនឹង​វត្ថុតាង​ទៅកាន់​តុលាកា​៕






Post a Comment

 
Top