GuidePedia

0
គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ មាន​សារ​នយោបាយ ៨ ចំណុច សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់​


គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ខឹម​វាសនា មាន​សារ​នយោបាយ ៨ ចំណុច សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧​។​

​សារ​នយោបាយ​ទាំង ៨​ចំណុច​នោះ រួមមាន​៖
១-​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី ( ត្រឹម​ពីរ​អាណត្តិ )
២-​នាយករដ្ឋមន្ត្រី មិនត្រូវ​បានអនុញ្ញាត​ឲ្យ​បង្កើត​ក្រុម​អង្គរក្ស​ដោយ​ខ្លួនឯង​
៣-​នាយករដ្ឋមន្ត្រី ត្រូវ​រស់នៅក្នុង​និវេសនដ្ឋាន ដែល​ផ្តល់​ដោយ​រដ្ឋ​
៤-​បង្កើត​តុលាការ​រដ្ឋបាល​
៥-​ឋានន្តរសក្តិ​ចាប់ពី​ឧ​ត្ត​ម​សេនីយ៍​យោធា និង​នគរបាល ត្រូវសុំ​សេចក្តីទុកចិត្ត​ពីស​ភា​
៦-​អព្យាក្រឹត​មន្ត្រីរាជការ​
៧-​ប្រជាពលរដ្ឋ​បោះឆ្នោត​ដោយផ្ទាល់ ជ្រើសរើស ឬ​ទម្លាក់​តំណាង​ឃុំ​សង្កាត់​/ ក្រុង ស្រុក ខណ្ឌ ខេត្ត រាជធានី​
៨-​ប្រើ​ប្រព័ន្ធ​ឯកត្តនាម ( ប្រព័ន្ធ​បោះឆ្នោត​ចំ​មុខ ) សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​

​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បានដាក់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត នៅ ៨២៧ ឃុំ​សង្កាត់ ក្នុង​ខេត្ត​រាជធានី​ចំនួន ២៤ លើកលែងតែ​ខេត្តស្ទឹងត្រែង​។​

​អំឡុង​ការបោះឆ្នោត​ឃុំ​សង្កាត់ អាណត្តិ​ទី​៣ ឆ្នាំ​២០១៧ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បានទទួល​អាសនៈ​ចំនួន ៨ នៅក្នុង​ខេត្តសៀមរាប ៧ នាក់ ជា​ជំទប់​ទី​២ និង​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ១ នាក់ ជា​ជំទប់​ទី​២៕​

Post a Comment

 
Top